ពេលនេះដែរតារាសម្តែង លី ម៉ារីណា និងគូស្នេហ៍បានបណ្តើរគ្នាថតរូបភាពសម្រាប់ពិធីមង្គលការរបស់ខ្លួនយ៉ាងរីករាយ តែយ៉ាងណាតារាសម្តែងរូបនេះនៅតែមិនទាន់ហ៊ានទម្លាយពីថ្ងៃរៀបការពិតប្រាកដដល់អ្នកគាំទ្រនោះទេ ។ បើទោះមានការព្រលយពីអ្នកជិតស្និទ្ធជាមួយតារាសម្តែង លី ម៉ារីណា ថាពិធីមង្គលរបស់នាងនឹងប្រព្រឹត្តទៅក្នុងខែធ្នូខាងមុខនេះ ។
មិនទុកបេះដូងឱ្យនៅទំនេរយូរឡើយក្រោយពីចែកផ្លូវជាមួយអតីតស្វាមីជាអ្នករស់នៅសហរដ្ឋអាមេរិកភ្លាមតារាសម្តែង លី ម៉ារីណា បានងាកមកភ្ជាប់ស្នេហ៍ជាមួយដៃគូថ្មីជាបុរសសង្ហានឹងជាមន្ត្រីដែលមានមុខមាត់នៅក្នុងសង្គមផងដែរ ។
ភ្ជាប់ស្នេហ៍មិនបានប៉ុន្មានផងពេលនេះ លី ម៉ារីណា និងគូស្នេហ៍បានបណ្តើរគ្នាថតរូបភាពPre Wedding ហើយដែលតាមការបញ្ជាក់របស់ម្ចាស់សម្អាងការដ៏ល្បីមួយក៏បានបន្ថែមថាសម្រាប់អាពាហ៍ពិពាហ៍លើកនេះអ្នកនាង លី ម៉ារីណា ក៏បានជ្រើសយកកញ្ចប់ពិសេសប្រភេទVIPផងដែរ ។ ប៉ុន្តែយ៉ាងណាម្ចាស់សម្អាងការនោះមិនបានប្រាប់ពីថ្ងៃរៀបការរបស់អ្នកនាង លី ម៉ារីណា ឡើយ ។
ដ្បិតរូបភាព Pre Weddingរបស់ខ្លួនត្រូវបានចែករំលែកពេញបណ្តាញសង្គមក្តី តែអ្នកនាង លីម៉ារីណា នៅតែលាក់លៀមហាក់ដូចជាមានការបារម្ភរឿងអ្វីមួយក្នុងការបង្ហាញប្រាប់ពីពេលវេលារៀបមង្គលការ ។
ជាមួយគ្នានោះក៏មានការបង្ហើបថាតាមគម្រោងអ្នកនាង លី ម៉ារីណា នឹងរៀបការនៅក្នុងខែធ្នូខាងមុខនេះ ។ មានការលាន់មាត់សរសើរថាទោះធ្លាប់រៀបការដល់ទៅពីរដងក្តី តែអ្នកនាង លី ម៉ារីណា នៅតែជ្រើសរើសពិធីរៀបការមិនចាញ់ក្រមុំៗឡើយ ។ ទៅថ្ងៃអនាគតតារាសម្តែង លី ម៉ារីណា ក៏នឹងមានឱកាសក្លាយជាលោកជំទាវមិនចាញ់តារាមួយ ចំនួននោះឡើយ៕