header ads

Sponsor

ពិតជាអ្នកម៉ាក់សម័យថ្មីពិតមែនគ្រាន់តែចេញខែភ្លាមតារាសម្តែង ម៉ៃយ៉ា បានបង្ហាញវត្តមាននៅក្នុងអាជីពសិល្បៈឡើងវិញ ពោលនាងចាប់ផ្តើមទទួលការថតសម្អាងការជាហូរហែរអត់ខ្វល់សរសៃខ្ចីអ្វីឡើយ ។ ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើនលាន់មាត់ថា សម្រស់តារាសម្តែងកូនកាត់អាល្លឺម៉ង់រូបនេះកាន់តែស្អាតជាងនៅក្រមុំទៅទៀត។

ពេលនេះស្រីស្អាត ម៉ៃយ៉ា កាន់តែមានក្តីសុខនិងសុភមង្គលក្រោយពីនាងទទួលបានកូនជាចំណងដៃនៅក្នុងជីវិតគូភេទដូចគ្នា ។ បន្ថែមពីនេះស្រីស្អាតរូបនេះក៏ទទួលបានការស្រឡាញ់និងថ្នាក់ថ្នមពីសំណាក់ដៃគូមិនចាញ់គូស្នេហ៍ភេទផ្ទុយគ្នាឡើយ ។

អ្វីដែលធ្វើឱ្យហ្វេន ហ្វេន ចាប់អារម្មណ៍នោះគ្រាន់តែចេញខែកូនស្រីភ្លាម ម៉ៃយ៉ា បានចាប់ផ្តើមវិលមកចាប់ការងារសិល្បៈដោយបានចេញថតបន្តជាប់គ្នារដឹក ។ បើនិយាយពីរូបសម្រស់វិញពិតជាស្រឡូនស្រស់ស្អាតមិនប្រាប់ស្ទើរមិនដឹងថានាងជាអ្នកម្តាយទើបសម្រាលកូននោះឡើយ តែយ៉ាងណាក៏មានអ្នកគាំទ្រមួយចំនួនឱ្យនាងថែទាំសុខភាពព្រោះពេលនេះនៅសរសៃខ្ចីនៅឡើយ ។

ម៉ៃយ៉ា ជាសិល្បការិនីដែលមានសម្រស់ផូរផង់នឹងមានទីផ្សារការងារខ្ពស់នៅក្នុងអាជីពពិធីការិនី និងថតសម្អាងការ ។ នាងក៏ជាតារាស្រីដែលមានភាពក្លាហាននៅក្នុងការបើកចំហពីចំណងស្នេហាភេទដូចគ្នាដោយមិនមានការលាក់លៀមបើទោះកន្លងមកធ្លាប់ទទួលរងការរើសអើងក្តី តែសព្វថ្ងៃជីវិតគូរបស់តារាស្រីរូបនេះពោរពេញទៅដោយសុភមង្គល ។ តាមគម្រោង ម៉ៃយ៉ា អាចនឹងយកកូនទៅពីរបន្ថែមទៀត ដើម្បីឱ្យជីវិតគូកាន់តែរឹងមាំ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post