header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីថ្មីៗនេះអតីតសង្ឃដែលធ្លាប់មានឈ្មោះបោះសំឡេង លោក សាន សុជា ត្រូវបានឯកឧត្តម ហ៊ុន ជា ព្រលះចំៗនៅតាមបណ្តាញសង្គមក្រោយពីលោក សាន សុជា បាននិយាយថា ថ្ងៃសីលជាថ្ងៃដែលយើងខ្វះក្តីសុខ ខ្វះទីពឹង ជាថ្ងៃចង្រៃ ជាដើម។​

ដ្បិតបានលាចាកសិក្ខាបទក្តី តែអតីតសង្ឈ សាន សុជា នៅតែបន្តចែករំលែកព្រះធម៌នៅតាមបណ្តាញសង្គមដដែល តែចុងក្រោយនេះគេសម្គាល់ឃើញថាការលើកឡើងរបស់លោក សាន សុជា ហាកមិនសូវសមរម្យ នឹងទទួលបានការរិះគន់ពីសំណាក់មហាជនជាច្រើន ។

ជាក់ស្តែងថ្មីៗនេះលោក សាន សុជា បាននិយាយថា «ថ្ងៃសីលជាថ្ងៃដែលយើងខ្វះក្តីសុខដែលយើងគ្មានអ្វីជាទីពឹងយើងទៅពឹងព្រះស៊ីម៉ង់ អ្នកតា សែននេះសែននោះជាថ្ងៃយើងប្រាប់ពួកវាថាយើងគ្មានក្តីសុខ តិចច្រឡំថាខ្លួនឯងមានក្តីសុខជំនឿរបស់យើង ថ្ងៃសីលជាថ្ងៃចង្រៃមនុស្សវិកលចរិតធ្វើទុក្ខថ្ងៃសីល ...»។ ជុំវិញការនិយាយពីរឿងថ្ងៃសីលនេះរបស់លោក សាន សុជា ក៏ត្រូវបានឯកឧត្តម ហ៊ុន ជា ចេញមុខព្រលះចំៗថា «វិធីរកលុយថ្មីតែបែបបែកៗកាលនៅពុទ្ធចក្រវិធីផ្សេង អញសង្សយ័ ធើរាល់ថ្ងៃហើយបានជាថាថ្ងៃសិលជាថ្ងៃខ្វះសេចក្ដីសុខ ចឹង អាវ៉ូច ?ថ្ងៃ សិលតម,,,,,,ដូចអញមែន ? ហាមថែមគ្រឿង សំខាន់វាឈ្មោះដូចអញទៀត អានេះវើយ»។

លើសពីនេះឯកឧត្តម ហ៊ុន ជា បានសង្កត់ធ្ងន់ថា «កាលពីនៅជាសង្ឃខ្ញុំចូលចិត្តស្ដាប់លោក 🙏🏻 តែក្រោយសឹករៀបការមានគេជេរខ្ញុំជួយការពារទៀតព្រោះគិតថានិស្ស័យមនុស្សលោកដល់គូ  តែយូៗទៅកាន់តែឡប់ៗទៅ អាវ៉ូច 🐒ថាមិនចង់លូកមាត់ទេវាគ្នានតម្លៃសំរាប់ជាតិសាសន៍សោះហ្មង»។

ការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ជា ក៏ទទួលបានការពេញចិត្តនិងគាំទ្រ ហើយក៏មានការរិះគន់ជាច្រើនដល់ការលើ់កឡើងចំពោះលោក សាន សុជា អំពីថ្ងៃសីលនេះពីសំណា ក់អ្នកលេងបណ្តាញសង្គមផងដែរ។ សម្រាប់ពេលនេះលោក សាន សុជា និងភរិយា ឡៅ ដានេ ក៏បានធ្វើដំណើរត្រឡប់ទៅប្រទេសអូស្រ្តាលីវិញក្រោយពីរៀបការបានប៉ុន្មានថ្ងៃនៅស្រុកខ្មែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post