header ads

Sponsor

មានការចាប់អារម្មណ៍ខ្លាំងដោយថ្មីៗនេះតារាចម្រៀងសំឡេងផ្អែម ម៉េង កែវពេជ្ជតា បានចេញមុខបញ្ជាក់ច្បាស់ៗថាបទចម្រៀង«បងល្អលើសគេ» ជាបទរបស់បងស្រីអ្នកនាងគឺអ្នកស្រី ម៉េង កែវពេជ្ជបុប្ជា មិនមែនជាបទរបស់ ទូច ស៊ុននិច ឡើយ ។ លើសពីនេះតារាចម្រៀង ម៉េង កែវពេជ្ជតា ក៏ស្នើសុំឱ្យមានការកែតម្រូវឈ្មោះឡើងវិញព្រោះអ្នកនាងមិនដឹងច្បាស់ថាជាចេតនាបន្លំឬលេងសើចឡើយ។

តារាចម្រៀង ម៉េង កែវពេជ្ជតា បានបង្ហោះសាររៀបរាប់ថា «បទ​«បងល្អលើសគេ»​ ជាបទចម្រៀងល្បីខ្លាំង​ និងមានអាយុកាលជិតសាមសិបឆ្នាំហើយ​ ដែលសំនៀងដើមរបស់បងស្រីធំ​ ម៉េង​ កែវពេជ្របុប្ផា​ ជាបុត្រីច្បងនៃស្តេចទ្រសោ​ ម៉េង​ ហ៊ុន​ និងរាជនីអាយ៉ៃ​ កែវ​ សង្វាពេជ្រ​ ក៏ជាតារាចម្រៀងមួយដួងដែលមានកេរ្ត៍ឈ្មោះថ្លៃថ្នូរដោយសារមានបទចម្រៀងល្បីៗផ្ទាល់ខ្លួនជាច្រើនបទ​ យើងបានឃើញ​ Channel YouTube ពីរនេះយកសំនៀងរបស់បងស្រី​ ម៉េង​ កែវពេជ្របុប្ផា​ ប៉ុន្តែដាក់ឈ្មោះអ្នកផ្សេង​ ?​ ។ លើសពេកហើយ​ ! មិនដឹងថាជាចេតនា​ចង់បន្លំ​ ចង់លេងសើច​ ឬជាអចេតនាទេ​ ។ ប៉ុន្តែបើទោះជាក្នុងករណីណាក្តី​ យើងសំណូមពរដល់ម្ចាស់​ YouTube Channel ទាំងពីរ​ និងផ្សេងៗទៀត​ មេត្តាកុំលេងបែបនេះ​ សូមកែតម្រូវវិញផង​ ។

រស់លើផែនដីតែមួយ​ ជាខ្មែរតែមួយ​ គួរកុំបំផ្លាញគេដើម្បីខ្លួនឯង​មិនល្អទេ»។

ការលើកឡើងរបស់អ្នកនាង ម៉េង កែវពេជ្ជតា ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនចូលទៅបញ្ចេញមតិដោយបានលើកឡើងថាបើទោះដាក់រូបអតីតារាចម្រៀង ទូច ស៊ុននិច ក្តី តែសំឡេងរបស់អ្នកស្រី ម៉េង កែវពេជ្ជបុប្ជា និង  ទូច ស៊ុននិច ស្តាប់ទៅមិនដូចគ្នាទេ។ ជាមួយគ្នានោះអ្នកនាង ម៉េង កែវពេជ្ជតា ក៏ទទូចឱ្យ ​អ្នកយកបទចម្រៀងបងស្រី អ្នកស្រី ម៉េង កែវពេជ្ជបុប្ជា ទៅច្រៀងCoverឬកែចង្វាក់ថ្មីគួរតែផ្តល់តម្លៃដល់ម្ចាស់សំនៀងដើមផង ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post