header ads

Sponsor

មិនមានអ្វីថ្មីនិងចម្លែកសម្រាប់ រ៉ូស នោះទេព្រោះកន្លងមកនាងតែងទទួលរងនូវរឿងអាស្រូវជាហូរហែរ យ៉ាងណាមិញថ្មីៗនេះ រ៉ូស បានអួតថាខ្លួនក្លាយជាBA នៅក្នុងផលិតផលមួយដោយទទួលបានតម្លៃខ្លួនដល់ទៅ១លានដុល្លារ ។ ជាមួយនឹងការទទួលតម្លៃខ្លួនបែបនេះ រ៉ូស បានថតរូបយ៉ាងសិចស៊ីដោយបញ្ចេញល្វែងលើឃើញហើយនិយាយលែងចេញតែម្តង ។ រូបភាពរបស់ រ៉ូស រួមនឹងការប្រកាសក្តែងៗថាទទួលតម្លៃខ្លួន ១លានដុល្លារនោះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចំអកជាខ្លាំងដោយខ្លះលើកឡើងជាប្រាក់ដុល្លារសែនជាដើម ។

ក្រោយពីស្ងប់ស្ងាត់រឿងអាស្រូវមួយរយៈ រ៉ូស បានលេចមុខជាថ្មីដោយប្រកាសថាខ្លួនក្លាយជា BA នៅក្នុងផលិតផលឡេមួយប្រភេទដោយបញ្ជាក់ថាទទួលបានតម្លៃខ្លួនដល់ទៅ១លានដុល្លារហើយភ្ជាប់ជាមួយនោះ រ៉ូស ក៏បានបង្ហាញឯកសារកិច្ចសន្យាជាភស្តុតាងថែមទៀត ។ ជាមួយនឹងតម្លៃខ្ពស់កប់ពពករបស់ រ៉ូស មិនត្រូវបានមហាជនជឿឡើយដោយម្នាក់ៗបានខមិនឌឺដងដល់រូបនាងជាច្រើនដោយខ្លះលើកឡើងថាជាប្រាក់ដុល្លារសែនជាដើម ។ព្រោះដូចដឹងស្រាប់ហើយថាតម្លៃខ្ពស់កប់ពពកបែបនេះសូម្បីតែតារាល្បីលំដាប់ប្រទេសក៏មិនទាន់មាននរណាទទួលបានដែរ ។

ក្រោយពីទទួលរងការរិះគន់រឿងអួតតម្លៃខ្លួនកប់ពពកមិនបានប៉ុន្មានផង រ៉ូស ត្រូវអ្នកលេងបណ្តាញសង្គមសម្តែងការហួសចិត្តក្រោយពីនាងបានថតរូបផ្សព្វផ្សាយផលិតផលដោយមានភាពសិចស៊ីពុំមានការអៀនខ្មាស់អ្វីឡើយ។ប៉ុន្តែយ៉ាងណាមិនមានអ្វីចម្លែកទេ ព្រោះ រ៉ូស ជាអ្នកសិល្បៈដែលហ៊ុមព័ទ្ធទៅដោយរឿងអាស្រូវហើយនាងក៏មិនដែលឈឺក្បាលឬខ្វល់ខ្វាយជាមួយនឹងការរិះគន់របស់មហាជនដែរនាពេលកន្លងមក ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post