header ads

Sponsor

តារាសម្តែងរូបសង្ហា សេង មង្គល បានចេញមុខឡាយវីដេអូជជែកលេងជាមួយអ្នកគាំទ្រកាលពីថ្ងៃទី ១៦យប់មិញនេះក្រោយពីស្ងប់ស្ងាត់ពីបណ្តាញសង្គមប្រមាណជាមួយសប្តាហ៍ពោលក្រោយពីលោកស្រី ទ្រី ដាណា បានភ្ជាប់ពាក្យជាមួយបុរសសង្ហា រាជ្ជសាល ។ ប៉ុន្តែលោក សេង មង្គល បានបញ្ជាក់ច្បាស់ៗថាលោកមិនបានឡាយវីដេអូឬបង្ហោះរូបភាពនានាដោយ សារកន្លែងដែលលោកទៅមិនមានអ៊ិនធើណេត ។

លោក សេង មង្គល បានចេញមុខឡាយវីដេអូដោយទឹកមុខរីករាយហើយអ្វីដែលធ្វើឱ្យលោកភ្ញាក់ផ្អើលនោះគឺអ្នកតាមដានលោកច្រើនខុសសព្វដង តែអ្នកទាំងនោះហាក់ខុសបំណងដោយតារាសម្តែងសាច់ដុំធំៗរូបនេះមិនបានបកស្រាយឬនិយាយអ្វីប៉ះពាល់ដល់លោកស្រី ទ្រី ដាណា ទេបើទោះបីមានការសួរនាំមួយចំនួនជុំវិញរឿងនេះក្តី ។ លោក សេង មង្គល ក៏បានបង្ហាញការសុំទោសដោយគ្រាន់តែនិយាយថាសារមួយចំនួនលោកអាននៅក្នុងចិត្តប៉ុណ្ណោះ ។

ក្រៅពីជជែកលេងជាមួយហ្វេន ហ្វេន លោក សេង មង្គល ក៏បានឃោសនាផលិតផលរបស់លោកស្រី ទ្រី ដាណា ក្នុងនាមជាBAធម្មតា។ បន្ថែមពីនោះលោក សេង មង្គល បានប្រាប់ថាមូលហេតុលោកអាក់ខានឡាយវីដេអូ និងបង្ហាញសកម្មភាពនានាប៉ុន្មានថ្ងៃមុនដោយសារវរល់ការងារនៅក្រៅប្រទេស ។ណាមួយនៅទីនោះមិនមានសេវាអ៊ិនធើណេត។

គេមិនទាន់ដឹងថាតើលោក សេង មង្គល អាចបន្តកិច្ចសន្យាជាBA ឱ្យលោកស្រី ទ្រី ដាណា ឬយ៉ាងណានោះទេ ខណៈពេលនេះអនាគតស្វាមីលោកស្រីក៏មានវ័យក្មេងនឹងរូបរាងសង្ហាមិនធម្មតាដែរ ។ ស្របជាមួយគ្នានេះលោកស្រី ទ្រី ដាណា បញ្ជាក់ថាលោកស្រីនឹងមិនមានការសម្តែងស្និទ្ធស្នាលជាមួយបុរសណាម្នាក់ទៀតទេព្រោះលោកស្រីមានស្វាមីហើយក៏ខ្លាចចិត្តស្វាមីដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post