header ads

Sponsor

ចុងក្រោយនេះអតីត MGC 2017 ខ្លឹម ស្រីគា ហាក់លេចមុខលេចមាត់នៅក្នុងវិស័យសិល្បៈជាថ្មីក្រោយពីនាងបានសម្រកគីឡូបានស្លីមស្អាតស្ទើរដូចមុន ។ អ្វីដែលកត់សម្គាល់ខណៈកំពុងមានហាងឆេងស្រាប់តែ ស្រីស្អាត ខ្លឹម ស្រីគា បានបោះសម្តីអរគុណដល់អ្នកដែលបោះបង់រូបនាងធ្វើឱ្យនាងអាចមានឱកាសរកអ្នកថ្មីដែលល្អនិងឱ្យតម្លៃទៀតផង ។

ខ្លឺម ស្រីគា គឺជាអតីត MGC 2017 តែក្រោយពីនាងឡើងគីឡូធាត់ទ្រលុកទ្រលន់មកធ្វើឱ្យអតីតបវរកញ្ញារូបនេះស្ទើរតែបាត់មុខពីអាជីពសិល្បៈ តែប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្លឹម ស្រីគា បានព្យាយាមសម្រកគីឡូយករូបរាងពីមុនមកវិញដែលពេលនេះក៏ទទួលបានលទ្ធផលល្អផងដែរ ។ យ៉ាងណាមិញសព្វថ្ងៃ ខ្លឹម ស្រីគា កំពុងថតរឿងភាគទូរទស្សន៍និងថតឃោសនាផលិតផលនានា។

ស្របពេលកំពុងមានទីផ្សារ ខ្លឹម ស្រីគា បានបង្ហោះសារដែលមានអត្ថន័យយ៉ាងចាក់ដោតថា«អរគុណដែលអ្នកបង់បោះខ្ញុំហើយក៏ធ្វើអោយខ្ញុំស្គាល់អ្នកថ្មីគេល្អ​ នឹងអោយតម្លៃខ្ញុំច្រើនជាងយើងខ្ញុំគ្មានសមត្ថភាពនៅក្បែរខ្លួនយើង​ទេ ព្រោះយើងវាខ្ពស់ពេក»។

ទោះជាបានលើកឡើងបែបនេះក្តីតែគេមិនច្បាស់ថាសារចាក់ដោតរបស់អតីតបវរកញ្ញារូបនេះចង់សំដៅទៅលើអត្ថន័យស្នេហាឬគ្រាន់ជាការដ្រាម៉ាដើម្បីទាក់ទាញការចាប់អារម្មណ៍ឡើយ ។ អ្វីដែលចាប់អារម្មណ៍ដ្បិតមានវ័យក្មេងក្តី តែ ខ្លឹម ស្រីគា ក៏ទទួលសម្តែងជាតួម្តាយដោយមិនមានការរារែកនោះទេ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post