header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីលោក ម៉ៃ សុគន្ធ ដែលគេស្គាល់ថាកំពូលទើសនោះបានស៊ែរអត្ថបទមួយដែលបានចុះផ្សាយថាតារាចម្រៀងប្រចាំផលិតកម្មថោនរតនៈ ពិសី ចេញ សែកស្អុយ ។ ក្នុងនោះលោក ម៉ៃ សុគន្ធ ក៏បានបន្ថែមល្បោយពីលើអត្ថបទនោះធ្វើឱ្យតារាចម្រៀងសិចស៊ី រតនៈ ពិសី ឆេះដុំនឹងបានតបវិញថាជារៀមច្បងមិនគួរឱ្យគោរព។

ក្រោយពីស៊ែរអត្ថបទដែលនិយាយពីការចេញសែកស្អុយរបស់ រតនៈ ពិសី ចំនួន ៤៦០០០ដុល្លារសហរដ្ឋអាមេរិកពីផេកព័ត៌មានក្នុងស្រុកមួយ។ លោក ម៉ៃ សុគន្ធ បានសរសេរខេបសិនរបស់ខ្លួនបន្ថែមថា «កុំមើល ហាយសូណា ប្រហោងក្នុងទេឆាប់សងគេទៅកុំអោយបាក់មុខអ្នកសិល្បៈ»។ មិនរង់ចាំយូរស្រីស្អាត រតនៈ ពិសី បានចូលទៅតបវិញថា «ដឹងច្បាស់នៅថាព័ត៏មាននេះពិតមុខអ្នកឯងជួយលើកមុខសិល្បៈបានអ្វីខ្លះហើយ ? រៀមច្បងមិនគួរឲ្យគោរព»។

រតនៈ ពិសី គឺជាតារាចម្រៀងប្រចាំផលិតកម្មថោនដែលថ្មីៗនេះនាងទើបត្រឡប់មកពីសម្តែងនៅប្រទេសបារាំងជាមួយមិត្តរួមទ្រនំដែលមានដូចជាលោក ម៉ៅ ហាជី និង សុវត្ថិឌី ធារីកា។ នាងក៏ជាតារាស្រីដែលនិយមការតែងខ្លួនបែបសិចស៊ីនិងហាយសូរម្នាក់ដែរ ហើយមិនតែប៉ុណ្ណោះតារាចម្រៀងរូបនេះក៏មានជំនួញនៅក្នុងដៃទៀតផង ។ កន្លងមក រតនៈ ពិសី ក៏ជាដើមបំណុលម្នាក់ដែលធ្លាប់ទម្លាយអ្នកសិល្បៈមួយចំនួនជាកូនបំណុលរបស់នាងផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post