header ads

Sponsor

ក្រោយភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរជាមួយអនាគតស្វាមីរូបសង្ហាមកលោកស្រី ទ្រី ដាណា កាន់តែស្រស់ស្រាយជាងមុន ។ មិនតែប៉ុណ្ណោះអ្នកជំនួញអនឡាញរូបនេះបាននិយាយប្រាប់ហ្វេន ហ្វេនដោយមិនមានការលាក់លៀមថាពេលនេះខ្លួនពិតជាមានក្តីសុខខ្លាំងណាស់បើទោះមិនដឹងថាទៅថ្ងៃអនាគតបែបណាក៏ដោយ ។

ទោះមានកូនស្រីក្រមុំទន្ទឹមខ្លួនទៅហើយក្តី តែលោកស្រី ទ្រី ដាណា មិនខ្លាចនឹងបង្ហាញភាពផ្អែមល្ហែមរបស់ខ្លួនជាសាធារណៈនៅលើបណ្តាញសង្គមនោះទេ ។ ជាក់ស្តែងគេតែងឃើញរុបភាពក៏ដូចជាវីដេអូស្វីតស្វីតរបស់លោកស្រីនិងគូដណ្តឹងជាហូរហែ ដែលនេះក៏ជាចំណែកទីផ្សាររបស់លោកស្រីនៅក្នុងមុខជំនួញផងដែរ ។ ដ្បិតការសម្រេចចិត្តភ្ជាប់ពាក្យនិងការរៀបការមានភាពរហ័សក្តី តែលោកស្រីថាខ្លួនពិតជាមានក្តីសុខជាខ្លាំង ជាពិសេស សើចរហូតពេល នៅជិតគូដណ្តឹង។

ដោយឡែកសម្រាប់អនាគតបែបណានោះលោកស្រីក៏មិនបានដឹងដែរតែយ៉ាងណាអ្នកជំនួញរូបនេះបានផ្តាំដល់ស្ត្រីទាំងអស់ឱ្យប្រឹងប្រែងរកស៊ីព្រោះពេលមានសមត្ថភាពយើងជាអ្នកជ្រើសយកគេមិនមែនឱ្យគេមករើសយើងនោះឡើយ។

បើតាមគម្រោងលោកស្រី ទ្រី ដាណា បានប្រាប់ថាលោកស្រីគ្រោងនឹងយកកូនភ្លោះក្រោយពេលរៀបការរួច ។ សម្រាប់ការចាប់ដៃគូជាមួយតារាប្រុសមានភាពស្និទ្ធស្នាលដូចកន្លងមកលោកស្រីអាចនឹងបញ្ចប់ព្រោះមិនចង់ឱ្យប៉ះពាល់អារម្មណ៍ស្វាមីព្រោះលោកស្រីគោរពនឹងផ្តល់តម្លៃឱ្យប្តីណាស់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post