header ads

Sponsor

ពេលនេះអស់ចម្ងល់ហើយក្រោយពីតារាកំប្លែង ស្រីអ៊ីត ជាម្តាយមីងរបស់ នាយចឺម បានចេញមុខបញ្ជាក់វីដេអូដែល នាយចឺម ច្រៀងជាមួយ អតីតគូស្នេហ៍ សេង សុខឃីម នោះគឺជាវីដេអូចាស់ទេ ។ ក្នុងនោះតារាកំប្លែងរូបនេះក៏បានសម្តែងការងឿងឆ្ងល់ថាហេតុអ្វីអ្នកបង្ហោះចូលចិត្តយក វីដេអូអតីតកាលមកបង្ហោះឱ្យមានការយល់ច្រឡំ ។

គេចាំបានកាលពីថ្ងៃទី១៨ ស្រីស្អាត សេង សុខឃីម បានបង្ហោះវីដេអូនាងច្រៀងរួមគ្នាជាមួយ នាយចឺម នៅក្នុងបណ្តាញសង្គមផ្ទាល់ខ្លួន តែក្រោយមកនាងក៏លុបវីដេអូនេះទៅវិញ ។ ជា មួយការបង្ហោះវីដេអូច្រៀងរួមគ្នាជាមួយ នាយចឺម របស់ សេង សុខឃីម ជាថ្មីឡើងវិញបែបនេះបានធ្វើឱ្យអ្នកគាំទ្រមានការសង្ស័យថាស្ងាត់ៗ អ្នកទាំងពីរត្រូវរ៉ូវគ្នាទេដឹងព្រោះជារឿយៗ សេង សុខឃីម នៅតែរំឮករឿងអតីតកាល បើទោះបែកផ្លូវរៀងខ្លួនក្តី ។

ប៉ុន្តែពេលនេះច្បាស់ហើយតារាកំប្លែង ស្រីអ៊ីត ត្រូវជាម្តាយមីង នាយចឺម បានចេញមុខបញ្ជាក់ចំពោះវីដេអូនេះថាជាវីដេអូចាស់ ។ ក្នុងនោះតារាកំប្លែងរូបនេះបានរៀបរាប់ថា «ថ្ងៃនេះខ្ញុំសុំនិយាយបន្ដតិចហើយក៏សុំទោសទុកមុន ខ្ញុំឆ្ងល់រឿងអ្នកបង្ហះរូបភាពទាំងនេះ ហេតុអីចូលចិត្តយករូបភាព រឺវិឌីអូអតីកាល យកមកផុសធ្វើអោយបងប្អូនយល់ច្រឡំ ចឹងបងប្អូនមួយចំនួនគាត់មិនដឹង ច្បាស់ជាគាត់មកដៀលជេរក្មួយខ្ញុំទៀត និយាយរួមទៅខ្ញុំមិនចូលចិត្តចឹងទេ សូមអរគុណ( សូមបញ្ជាក់រូបចាស់ តែអ្នកផុសថ្មីៗៗ »។

ទាក់ទងជាមួយរឿងនេះគេមិនបានដឹងថាមូលហេតុអ្វីបានជា សេង សុខឃីម នៅតែយកវីដេអូចាស់ជាមួយអតីតរបស់ខ្លួនមកបង្ហោះសាធារណៈបែបនេះទេ ខណៈកន្លងមកស្រីស្អាតរូបនេះក៏ធ្លាប់បង្ហាញរូបភាពផ្អែមល្ហែមជាមួយបុរសរូបសង្ហាម្នាក់ដោយមានពាក់ចិញ្ជៀននាងដៃដែលបង្ហាញពីភាពច្បាស់លាស់ជាមួយគ្នាទៀតផង ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post