ថ្មីៗអតីតពិធីការិនីអ្នកនាង ចាន់ សុផានី បានបង្ហាញការហួសចិត្តក្រោយមានគេផ្ញើរូបភាពតារាចម្រៀងហង្សមាសលោក ហ្សូណូ បង្ហាញប្រដាប់ភេទមកឱ្យអ្នកនាង ។ ក្នុងនោះអតីតពិធីការិនីរូបនេះបានលើកឡើងយ៉ាងចាក់ដោតថាខ្លួនគ្មានពេលមើលប្រដាប់ភេទតារាទេ ។
ជាមួយនឹងការបង្ហាញរូបភាពតារាហង្សមាសម្នាក់នោះត្រូវបានគេដឹងថាជាលោក ហ្សូណូ ដែលជាអតីតគូស្នេហ៍នឹងកំពុងមានវិវាទរវាងគ្នានៅតុលាការថែមទៀត ។ គេមិនបានដឹងថាតើរូបភាពរបស់តារាចម្រៀង ហ្សូណូ បង្ហាញកេរភេទនោះជារូបភាពពិតប្រាកដឬកាត់តនោះទេ តែអ្នកនាង ចាន់ សុផានី បានភ្ជាប់រូបភាពរួមនឹងអត្ថន័យថា «ចុម!!ម៉រនីងវឺលផេក69ម៉េចធ្វើអញ្ចឹងកាត់តរូបតារាផ្ញើ អោយខ្ញុំអញ្ចឹង? ឥឡូវខ្ញុំជាប់រវល់មើលកូនអត់មានពេលមើលប្រដាប់ភេទតារាទេសូមអភ័យទោសផងចាExcuses me (រូបកាត់ត)???»។
ទោះបីជាយ៉ាងណាគេមិនបានដឹងថារូបភាពបង្ហាញប្រដាប់ភេទរបស់តារាចម្រៀង ហ្សូណូ ជារូបភាពកាត់តដើម្បីបំបាក់ប្រជាប្រិយភាពរបស់លោកឬបែបណាឡើយ ។
អ្នកនាង ចាន់ សុផានី ដែលបានផ្ទុះជម្លោះជាមួយអតីតគូស្នេហ៍លោក ហ្សូណូ រឿងអាហារកិច្ចកូនកាលពីមួយរយៈមុនក៏បានស្ងប់ស្ងាត់។សព្វថ្ងៃអ្នកនាងក៏បានងាកមកលក់ផលិតផលតាមអនឡាញដើម្បីចិញ្ចឹមកូនស្រីដែលមានវ័យជាង ១០ឆ្នាំទៅហើយ ។
មួយរយៈមុនអ្នកនាងក៏បានដាកពាក្យបណ្តឹងទៅលោក ហ្សូណូ នៅតុលាការពីបទ«បោះបង់អនីតិជន» តែវិវត្តន៍បែបណានោះមិនទាន់មានការទម្លាយនៅឡើយទេ ៕