header ads

Sponsor

ហាក់មិនដាច់អាល័យប្អូនប្រុសរបស់ឧកញ៉ា ឈាង រ័ត្ន លោក ឈាង ណារិន បានទម្លាយរឿងមិនអស់ចិត្តរបស់បងប្រុសមុនពេលចាកចេញដែលឃើញហើយពិតជារំជួលចិត្តដែលបងប្រុសលោកចាកចេញទៅទាំងមិនបានជួបមុខកូនស្រីជាទីស្រឡាញ់ជាលើកចុងក្រោយ ។

បើទោះបីជារឿងរ៉ាវរបស់ឧកញ៉ា ឈាង រ័ត្ន បានស្ងប់ស្ងាត់ទៅតាមពេលវេលាក្តី តែក្រុមគ្រួសារ ជាពិសេសអ្នកម្តាយរបស់លោកនៅតែមិនទាន់អាចធ្វើចិត្តបានចំពោះការចាកចេញរបស់កូនប្រុសយ៉ាងលឿនបែបនេះ ។

បន្ថែមពីនោះគេតែងឃើញលោក ឈាង ណារិន បង្ហោះសារបង្ហាញពីការនឹករឮកដល់បងប្រុសហើយកាលពីថ្ងៃទី ១៩ ម្សិលមិញនេះលោកបានបង្ហោះរូបភាពបងប្រុសជាមួយកូនស្រីតូចដោយភ្ជាប់ជាមួយអត្ថន័យរៀបរាប់ថា «មុន​ពេល​បង​ប្រុស​ខ្ញុំ​ស្លាប់​គាត់​បាន​និយាយ​ថា គាត់​ទៅ​រក​កូន​ស្រី​គាត់​នៅ​សាលា​ ប៉ុន្តែ​តែ​មិន​បាន​ជួប​ទេ។​ខាង​សាលា​ប្រាប់​ថា​កូន​គាត់​មិន​មក​រៀន​ទេ»។

ជុំវិញការលើកឡើងរបស់លោក ឈាង ណារិន បានធ្វើឱ្យមិត្តភក្តិនៅក្នុងបណ្តាញសង្គមបានបង្ហាញការអាណិតអាសូរដល់ឧកញ៉ា ឈាង រ័ត្ន ជាខ្លាំងដែលមិនបានជួបមុខកូនស្រីជាទីស្រឡាញ់ជាលើកចុងក្រោយ។ ប៉ុន្តែពេលនេះលោកក៏បានផុតទុក្ខទៅហើយនៅឡើយតែអ្នកម្តាយដែលនៅមានជីវិត តែនៅមិនអាចកាត់ចិត្តចំពោះការបាត់បង់កូនប្រុសទាំងវ័យនៅក្មេងភ្លាមៗបែបនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post