header ads

Sponsor

ក្នុងនាមជាឪពុកតារាចម្រៀង ខេមរៈ សិរីមន្ត បង្ហាញនូវអារម្មណ៍រីករាយជាខ្លាំងក្រោយពីបានឃើញកូនប្រុសច្បងរបស់ខ្លួនដែលមានអាយុត្រឹម ១១ឆ្នាំ តែមានសមត្ថភាពពិសេសអាច បង្កើតប្រេនអាវ និងឌីហ្សាញដោយខ្លួនឯងបែបនេះ ។

សព្វថ្ងៃតារាចម្រៀង ខេមរៈ សិរីមន្ត មានកូនប្រុសស្រីចំនួនបីនាក់ តែកូនៗរបស់លោកហាក់មិនទាន់បង្ហាញពីទេពកោសល្យសិល្បៈដូចឪពុកនោះទេ ។ ប៉ុន្តែបើក្រឡេកមកមើលកូនប្រុសច្បងរបស់តារាចម្រៀង ខេមរៈ​ សិរីមន្ត ដែលមានឈ្មោះថា ខេមរៈ មន្តស្នេហ៍ ដែលសព្វថ្ងៃកំពុងរៀននៅសាលាអន្តរជាតិល្បីលំដាប់អភិជន AISPP ដែលទើបមានវ័យជាង ១០ឆ្នាំនោះមានសមត្ថភាពរកលុយដោយខ្លួនឯងតាមរយៈការបង្កើតប្រេនអាវនឹងឌីហ្សាញអាវដោយខ្លួនឯង។

ក្នុងនោះតារាចម្រៀងដែលមានងារជាឧកញ៉ារូបនេះបានរៀបរាប់ថា«រំភើបណាស់កូនប្រុសខ្ញុំទើបអាយុ១១ឆ្នាំទេចេះបង្កើតប្រេនអាវនឹងឌីហ្សាញម៉ូតអាវដោយខ្លួនឯង។ ចាប់ផ្ដើមលក់ហើយជួយគាំទ្រគាត់ផង! ចង់និយាយថាម៉ូតអាវគាត់ឌីហ្សាញស្ទាវម៉ងចង់និយាយចឹង»។

ការបង្ហាញពីសមត្ថភាពពិសេសរបស់កូនប្រុសជាសាធារណៈនៅលើបណ្តាញសង្គមបែបនេះបានធ្វើឱ្យអ្នកគាំទ្ររបស់តារាចម្រៀង ខេមរៈ សិរីមន្ត មានការលាន់មាត់សរសើរពីសមត្ថភាពពិសេសរបស់កូនប្រុសលោកដែលមានទេពកោសល្យបែបនេះទាំងវ័យក្មេង ។ គួរំឮកថា សព្វថ្ងៃតារាចម្រៀងប្រចាំផលិតកម្ម ហា្គឡាក់ស៊ី ខេមរៈ សិរីមន្ត មានកូនប្រុសស្រី ៣នាក់ ដែលកូនប្រុសទី១មានឈ្មោះថា ខេមរៈ មន្តស្នេហ៍ ខេមរៈ មន្តស្រ្តី និង ខេមរៈ មន្តរាជិនី ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post