header ads

Sponsor

សព្វថ្ងៃលោក ប៉ែន ចំរុង កំពុងរស់នៅយ៉ាងមានក្តីសុខជាមួយភរិយានិងកូនស្រីជាទីស្រឡាញ់ ។ បើទោះធ្លាប់មានឈ្មោះជាបុរសសម្បូរស្នេហ៍ តែពេលនេះ ប៉ែន ចំរុង ត្រូវបានភរិយាលោកសរសើរពេញៗមាត់ត្រង់ចំណុចទាំងនេះដែលស្តាប់ហើយពិតជាធ្វើឱ្យនារីមិនតិចទេលាន់មាត់សរសើរសំណាងអ្នកនាង ហ៊ុន ម៉ាណេ ដែលមានប្តីល្អដូចលោក ប៉ែន ចំរុង ។

គេចាំបានថាតារាសម្តែងនិងពិធីករលោក ប៉ែន ចំរុង ធ្លាប់លើកឡើងជាសាធារណៈជាមួយនឹងអតីតគូស្នេហ៍ ភិន សុដាលីស ថានឹងធ្វើឱ្យនាងសើចច្រើនជាងយំ តែបើទោះលោកមិនបានធ្វើដូចសន្យាជាមួយអតីតគូស្នេហ៍កន្លងមកក៏ពិតមែន ។ ប៉ុន្តែពេលនេះលោកបានធ្វើឱ្យភរិយានាពេលបច្ចុប្បន្ន អ្នកនាង​ ហ៊ុន ម៉ាណេ កំពុងមានក្តីសុខខ្លាំងពោលសើចច្រើនជាងយំពិតប្រាកដមែន ។

យ៉ាងណាមិញភរិយាលោក ប៉ែន ចំរុង បានលើកឡើងពីចំណុចល្អរបស់ស្វាមីខ្លួនថា «ប្ដីខ្ញុំអោយតែខ្ញុំស្អាត សំខាន់ខ្ញុំអ្នកខ្ជិលសាហាវប្ដីបង្ខំអោយខាត់ស្បែកទិញលេមិនលាបថាអោយទៀតហើយជួយលាបអោយទៀតរកណាបានចង់អោយប្រពន្ធសាច់សស្អាតហើយទាក់ទងនិងរាងហាត់ប្រាណអាហារសុខភាពនិយាយរួមអោយតែស្អាតចំនាយទិញតាមចិត្តរបស់របប្រើប្រាស់តម្លៃ មិនសំខាន់ ទិញហើយអោយតែអូនសប្បាយចិត្ត កុំរករឿងប្ដីទិញចុះប្រពន្ធលាបសក់ផាត់មុខ តែងខ្លួនទៅការសុខចិត្តអង្គុយចាំរាប់ម៉ោងមិនរអ៊ូរទេមើលកូនទៀតហើយញញឹមសសើរថាប្លែកស្អាត ប៉ែន ចំរុង  លុយថតបានចូលABA(Hun mane)អស់ៗស្រលាញ់ប្ដីពេញ»។

ជាមួយការរៀបរាប់ចំណុចល្អរបស់លោក ប៉ែន ចំរុង ពិសំណាក់ភរិយានៅក្នុងបណ្តាញសង្គមបែបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការលាន់មាត់សរសើរថាពិតជាស្វាមីល្អហើយ ខ្លះទៀតក៏បានសរសើរដល់សំណាងរបស់អ្នកនាង ហ៊ុន ម៉ាណេ ដែលរកបានប្តីល្អបែបនេះ៕​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post