header ads

Sponsor

ទោះបីមានសុខភាពល្អប្រសើរជាងមុនក្តី​ តែ សឿ សុធារ៉ា ហាក់មិនទាន់មានការងារថ្មីៗដូចដែលនាងធ្លាប់រំពឹងទុកឡើយ ។ ដោយមានជីវភាពខ្វះខាតក្នុងការបង់ថ្លៃសិក្សាឱ្យកូនស្រីច្បង សឿ សុធារ៉ា បានសម្រេចឡាយលក់កាបូបចំនួនបីរបស់នាងដើម្បីយកប្រាក់មកបង់ថ្លៃសិក្សាឱ្យកូនពេញមួយឆ្នាំ ។ ជាសំណាងល្អលោកជំទាវ ហាក់ ដាណា ក៏បានជួយជាទឹកប្រាក់ចំនួន៦០០ដុល្លារដល់ សឿ សុធារ៉ា ផងដែរ ។

មានការចាប់អារម្មណ៍ជាខ្លាំងដោយកាលពីថ្ងៃទី ២៣ យប់មិញនេះ សឿ សុធារ៉ា បានឡាយវីដេអូលក់កាបូប ដែលនាងមិនធ្លាប់បានប្រើប្រាស់។ក្នុងនោះអតីតភរិយាលោក សាពូន មីដាដា បានរៀបរាប់ថា«ជំរាបសួរបងប្អូនទាំងអស់គ្នា ខ្ញុំឡាយលក់កាបូបដែលខ្ញុំមិនដែលប្រើជូនបងប្អូន សំរាប់យកលុយមកបង់ថ្លៃអោយពិមានបានរៀនអង់គ្លេសមួយឆ្នាំពេញ មានបីកាបូប បងប្អូនទិញទុកជាអនុស្សាវរីយ៍ផងចុះមួយឆ្នាំពេញ 560$ បងប្អូនអើយ ប្រណីឆាតមកប្អូនផងដើម្បីការសិក្សារបស់ពិមាន 1ឆ្នាំ បងប្អូន កាបូបមានបី»។

បន្ថែមពីនេះ សឿ សុធារ៉ា បាននិយាយបន្ថែមនៅក្នុងការឡាយវីដេអូថាបើតាមជីវភាពរាល់ថ្ងៃនាងត្រូវលើកដៃសុំជំនួយបងប្អូន តែនាងមិនសុំទេសុខចិត្តយកកាបូបមកលក់ដើម្បីឱ្យបងប្អូនទិញទុកជាអនុស្សាវរីយ៍ ។

អ្វីដែលចាប់អារម្មណ៍ការឡាយលក់កាបូបរបស់ សឿ សុធារ៉ា គេមិនបានឃើញមានអ្នកទិញនោះទេ តែជាសំណាងល្អលោក ជំទាវ ហាក់ ដាណា ដែលត្រូវគេស្គាល់ជាភរិយារបស់ឯកឧត្តម ហ៊ុន គឹមជាតិ បានផ្តល់ជាថវិកាចំនួន ៦០០ដុល្លារដល់ សឿ សុធារ៉ា ដែលធ្វើឱ្យនាងមានអារម្មណ៍រំភើបជាខ្លាំង ។ ជាមួយនឹងការឡាយលក់កាបូបរបស់ សឿ សុធារ៉ា ជាលើកដំបូងនោះគេសម្គាល់ឃើញមានអ្នកគាំទ្រច្រើនដែលមានទាំងមិត្តភក្តិក្នុងនិងក្រៅសិល្បៈបានជូនពរដល់រូបនាងរឹងមាំនិងតស៊ូដើម្បីកូនៗ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post