header ads

Sponsor

មានការចាប់អារម្មណ៍ខ្លាំងដោយកាលពីប៉ុន្មានថ្ងៃមុននេះតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លឹម តិចម៉េង បានឡាយវីដេអូចែករំលែកពីបទពិសោធន៍ជិវិតដែលលោកបានជួបផ្ទាល់ នាពេលកន្លងមក ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រមានការពេញចិត្តនោះតារាចម្រៀងរូបនេះបានលើកឡើងថាទាល់តែមានតម្លៃ កិត្តិយស ជោគជ័យបានមានញាតិរាប់រក ។ ខណៈតោកយ៉ាកមិនដែលស្គាល់មុខឡើយ។

ដោយសារសមត្ថភាពរួមផ្សំជាមួយនឹងភាពរួសរាយរបស់ លឹម តិចម៉េង បានធ្វើឱ្យតារាចម្រៀងរូបនេះរក្សាប្រជាប្រិយភាពបានយ៉ាងរឹងមាំបើប្រៀបធៀបអតីតម្ចាស់ពាននាពេលកន្លងមក ។ ជាមួយនឹងភាពជោគជ័យទាំងនេះបានធ្វើឱ្យ លឹម តិចម៉េង អាចសម្រេចបាននូវក្តីស្រមៃត្រឹមមួយរយៈពេលខ្លីដោយលោកមានលទ្ធភាពទិញបានរថយន្ត និង ផ្ទះដែលសុទ្ធសឹងជាញើសឈាមដែលបានមកពីអាជីពសិល្បៈ។

ខណៈកេរ្តិ៍ឈ្មោះកាន់តែរីកត្រដែត លឹម តិចម៉េង បានរំឮកទៅរឿងអតីតកាលរបស់ខ្លួន កន្លងមកតាមរយៈការឡាយវីដេអូជាសាធារណៈថា  រយៈពេល ៧ឆ្នាំនៅទីក្រុងភ្នំពេញលោកគ្មានបងប្អូនទេដោយសារខ្លួនក្រតោកយ៉ាក តែនៅពេលខ្លួនបានក្លាយជាបេក្ខភាពក្នុងកម្មវិធី Cambodia Idol មានកេរ្តិ៍ឈ្មោះល្បីខ្លះៗបងប្អូននៅភ្នំពេញចាប់ផ្តើមមានទាំងដែលអ្នកខ្លះលោកមិនដែលទាំងស្គាល់មុខផង ។តារាចម្រៀងរូបនេះបានសង្កត់ធ្ងន់ថា កំឡូងពេលលោកតោកយ៉ាកនៅភ្នំពេញគ្មាននរណាស្គាល់ជាក្មួយជាបងប្អូនទេទាល់តែជោគជ័យទាល់តែមានបានទាល់តែយើងមានមុខមានកិត្តិយសមានតម្លៃបានមានញាតិរាប់។

តារាចម្រៀង លឹម តិចម៉េង បានឱ្យដឹងបន្ថែមថាទោះសព្វថ្ងៃ ក៏នៅតែមានគេមើលងាយលោកខ្លះដែរ តែសំខាន់យើងត្រូវតែរឹងមាំនឹងហ៊ានប្រឈមជាមួយនឹងការមើលងាយមិនត្រូវបាក់ទឹកចិត្តនោះទេ ជាពិសេសត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់និងខំប្រឹងប្រែងដោយប្រកាន់ខ្ជាប់នូវគុណធម៌ជីវិត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post