មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះគេបានឃើញតារាចម្រៀង ទូច ស្រីល័ក្ខ បានបង្ហាញវត្តមានយ៉ាងស្និទ្ធស្នាលជាមួយដៃគូថ្មីជាបុរសវ័យក្មេងដែលមានវ័យទើប២៤ឆ្នាំ ។ តាមរយៈទំនាក់ទំនងរបស់អ្នកទាំងពីរត្រូវបានគេមើលឃើញថាមានភាពស៊ីជម្រៅខ្លាំងដែល ទូច ស្រីល័ក្ខ ក៏បាននិយាយថាបើកបេះដូង ៧០ភាគរយសម្រាប់ប្រុសក្មេងរូបនេះ តែក្នុងនោះនាងក៏បានចោទជាសំណួរថាបើនាងមានស្នេហាតើខុសទេហេតុអ្វីមិត្តភក្តិអ្នករាប់អានជាមួយបែរជាមិនសប្បាយចិត្ត?
គេចាំបានថាក្រោយបែកផ្លូវជាមួយស្វាមីបរទេសមក ទូច ស្រីល័ក្ខ បានងាកមកស្និទ្ធស្នាល ជាមួយបុរសសង្ហាសម្បុរខ្មៅស្រអែមជាគ្រូកីឡាហើយជារឿយៗអ្នកទាំងពីរតែងបង្ហាញភាពផ្អែមល្ហែមតាមរយៈរូបភាពនៅតាមបណ្តាញសង្គម។ កន្លងមក ទូច ស្រីល័ក្ខ និងបុរសរូបនោះក៏បានបើកកន្លែងហាត់ប្រាណរួមគ្នាទៀតផង ។
ប៉ុន្តែមួយរយៈចុងក្រោយនេះគេមិនសូវឃើញ ទូច ស្រីល័ក្ខ និងបុរសរូបនោះមានសកម្មភារួមគ្នាឡើយ ។ ស្របចុងក្រោយនេះអ្នកមេម៉ាយរូបស្រស់ ទូច ស្រីល័ក្ខ បែរជាងាកមកនែបនិត្យ ជាមួយអតីតបេក្ខភាពនៅក្នុងកម្មវិធីThe Voice Cambodia រដូវកាលទីបី វង ជីវ័ន្ទ ដោយពួកគេបានចាប់ដៃគូច្រៀងរួមគ្នានៅលើឆាកតន្រ្តីថែមទៀតផង ។ ថ្មីៗនេះ វង ជីវ័ន្ត ថែមទាំងបានសារភាពសុំស្នេហ៍ ទូច ស្រីល័ក្ខ នៅលើឆាកតន្ត្រីនៅក្នុងកម្មវិធីផ្សាយផ្ទាល់ថែមទៀត ។
គេមិនដឹងច្បាស់ថាទាំងនេះជាការសម្តែងដើម្បីទាក់ទាញប្រជាប្រិយភាពឬបែបណានោះទេ ព្រោះដូចដឹងស្រាប់ហើយថា ទូច ស្រីល័ក្ខ ក៏ធ្លាប់ចាប់ដៃគូសម្តែងយ៉ាងស្និទ្ធស្នាលជាមួយលោក យូ ឌីស្កូ កាលពីច្រើនឆ្នាំមុន។ ប៉ុន្តែអ្នកមេម៉ាយដែលនិយមតែងខ្លួនតាមបែបពួកបស្ចឹមប្រទេសរូបនេះបានបង្ហោះរូបភាពជាមួយប្រុសក្មេង វង ជីវ័ន្ត រួមនឹងសារដែលមានន័យថា «ពេលគាត់អោយតំលៃនៃការស្រលាញ់របស់គាត់មកកាន់យើងនឹងភាពក្លាហានរបស់គាត់បង្ហាញអោយមនុស្សគ្រប់គ្នាមើលឃើញដោយមិនបានខ្វល់ពីពាក្យសំដីអ្នកដទៃ អ្វីដែរគាត់បានធ្វើមិននិយាយច្រើនតែអនុវត្តច្រើនជាងនិយាយដោយច្បាស់លាស់ជាគាត់»។
តាមរយៈសារទាំងនេះគេជឿជាក់ថា ទូច ស្រីល័ក្ខ និងប្រុសក្មេង ជីវ័ន្ត អាចនឹងស៊ីជម្រៅលើសពីដៃគូការងារ ។ ប៉ុន្តែបន្ថែមពីលើនេះ ទូច ស្រីល័ក្ខ បានចោទជាសំណួរថាតើនាងមានស្នេហាខុសមែន? គ្រាន់តែនាងមានស្នាមញញឹមដែលទទួលពីបុគ្គលម្នាក់ហេតុអ្វីមិត្តភក្តិនាងបែរជាមិនសប្បាយចិត្តមិននិយាយរកនាងទៅវិញ។ ទូច ស្រីល័ក្ខ បានសង្កត់ធ្ងន់ថានាងពិតជាមិនយល់ទេ ហើយរំពឹងថាមិត្តភក្តិនឹងឆ្លើយសំណួរមួយនេះ។ ទោះជាយ៉ាងនេះក្តី ទូច ស្រីល័ក្ខ មិនបានបញ្ជាក់ថាតើមិត្តភក្តិដែលមិនពេញចិត្តចំពោះនាងមានស្នេហាថ្មីនោះជាមនុស្សប្រុសឬស្រីនោះទេ ៕