header ads

Sponsor

លោកគ្រូ សៀវ សុផល ដែលជាបុគ្គលល្បីម្នាក់និងជាគ្រូជោគជ័យដែរនោះ បានប្រកាសតាមបណ្តាញសង្គមកាលពីពេលថ្មីៗនេះឱ្យប្អូនៗដែលប្រឡងជាប់ឬធ្លាក់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ អាចទំនាក់ទំនងមកលោកផ្ទាល់ដើម្បីរៀនមេរៀនមួយចំនួន។ប៉ុន្តែលោក សៀវ សុផល មិនបានបង្ហាញច្បាស់លាស់ពីមេរៀនដែលត្រូវបង្រៀនជាចំហនៅលើបណ្តាញសង្គមនោះទេ។

គេចាំបានថាមួយរយៈមុនលោកគ្រូជោគជ័យ សៀវ សុផល ធ្លាប់ប្រកាសឱ្យអភិបាលខេត្ត ទាក់ទងមកដើម្បីលោកផ្តល់ជាគំនិតក្នុងការទាក់ទងវិនិយោគទុនបរទេសឱ្យបានច្រើនមកកាន់ខេត្តរបស់ខ្លួន  ។ ប៉ុន្តែការលើកឡើងរបស់លោកគ្រូហាក់ទទួលបានការរិះគន់ច្រើនជាងគាំទ្រ ។

អ្វីដែលកត់សម្គាល់ថ្មីៗនេះលោកបានប្រកាសនៅ ក្នុងបណ្តាញសង្គមផ្ទាល់ខ្លួនឱ្យប្អូនៗដែលទើបប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិបើទោះជាប់ឬធ្លាក់អាចទំនាក់ទំនងមកលោកបាន ។ លោក សៀវ សុផល បានបង្ហោះសំណេរថា«ប្អូនៗប្រលងបាក់ឌុប ជាប់ ឬ ធ្លាក់ រៀនអ្វីក៏ដោយ តែត្រូវកំនត់គោលដៅនិងចក្ខុវិស័យ( គោលបំណង) ទោះឡើង ភ្នំពេញ ឬ រៀនសាលាជំនាញនៅខេត្តក៏ដោយក៏អាចរៀនតាម. OnlineបានដែរFREE. Telegram មកខ្ញុំ តាមលេខ 081686820។ ខ្ញុំអោយមេរៀន Online 10,000 codes ដើម្បីសិក្សា» ។

គួរបញ្ជាក់ផងដែរថាលោកគ្រូ សៀវ សុផល បានធ្លាក់ចុះប្រជាប្រិយភាពក្រោយពីលោកគ្រូបានផ្តល់ជាគំនិតឱ្យតារាកំប្លែង ខ្ញុង ដើម្បីដោះបំណុលដោយឱ្យនាងសុំជំនួយពីមហាជនជាអ្នកគាំទ្រ ។ កាលណោះគំនិតរបស់លោកគ្រូក្នុងការដោះបំណុលឱ្យតារាកំប្លែង ខ្ញុង ត្រូវបានអ្នកលេងបណ្តាញសង្គមរិះគន់ជាខ្លាំងរហូតលោកគ្រូចេញមុខសុំទោសចំពោះរឿងនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post