header ads

Sponsor

ខណៈធ្លាប់ប្រកាសថាមិនទទួលយកការឃោសនា គ្រឿងស្រវឹងនិងល្បែងស៊ីសងបើទោះឱ្យតម្លៃខ្លួនលោកខ្ពស់បែបណាក៏ដោយ ។ស្រាប់តែថ្មីៗនេះតារាសម្តែងជើងចាស់រូបនេះបានលា ន់មាត់ថាអាណិតយុវវ័យសំរុកគាស់កំប៉ុង ដែលរង្វាន់ទទួលបាននៅថ្ងៃអនាគតគឺជំងឺទឹកនោមផ្អែម និងខូចក្រលៀន ។

តារាសម្តែង សាវិន ហ្វីលីព  ត្រូវគេចាត់ទុកជាតារាសម្តែងគំរូដែលគួរយកតម្រាប់តាម ជាក់ស្តែងលោកបានលើកឡើងថាប្រឡូកក្នុងសិល្បៈ ១១ឆ្នាំលោកមិនទទួលយកការឃោសនាស្រា និងល្បែងនោះទេលោកសុខចិត្តញ៉ាំបាយវត្ត។

ឆន្ទះរបស់តារាសម្តែងវ័យជាង ៥០ឆ្នាំរូបនេះបានធ្វើឱ្យមហាជនមិនតិចទេពេញចិត្តនិងគាំទ្រលោក ។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះតារាសម្តែង សាវិន ហ្វីលីព បានបង្ហោះសារដែលមានអត្ថន័យថា «អាសូរយុវវ័យដោយសារតែលុយតិចតួចនាំគ្នាសំរុកទៅគាស់ក្រវិលកំប៉ុងស្រាបៀរយករង្វាន់អនាគតទឹកនោមផ្អែម ខូចក្រលៀន។ល។ »ជុំវិញការលើកឡើងរបស់តារាសម្តែងរូបនេះបានធ្វើឱ្យមិត្តភក្តិក្នុងបណ្តាញសង្គមពេញចិត្តគ្រប់គ្នា ។

លោក សាវិន ហ្វីលីព ក៏ជាតារាសម្តែងដែលមានប្រជាប្រិយភាពនិងទីផ្សារនៅក្នុងសិល្បៈខ្ពស់ដែរ ហើយភាគច្រើនលោកសម្តែងជាតួអភិជនមានអំណាច ឬជាឧក្រិដ្ឋជន បងធំមានស្រីបំរើឆ្វេងស្តាំបានយ៉ាងស័ក្តិសម ។ កន្លងមកតារាសម្តែងជើងចាស់រូបនេះក៏បានចូលរួមសម្តែងរឿងខ្នាតធំលំដាប់អន្តរជាតិផងដែរ ។ អ្វីដែលគួរឱ្យសរសើរចូលប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំលោកមិនដែលលេចឮរឿងអាស្រូវអ្វីឡើយហើយបច្ចុប្បន្នលោកកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយ ភរិយានិងកូនប្រុសស្រីចំនួនបីនាក់ក្នុងជីវភាពរស់នៅធូរធារគួរសម ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post