header ads

Sponsor

ដ្បិតបានចែកផ្លូវគ្នាជាច្រើនឆ្នាំ តែតារាសម្តែង អម្ពរ ទេវី នៅតែបន្តការរាប់អានជាមួយអតីតស្វាមីជាធម្មតា ។យ៉ាងណាមិញក្នុងពេលលោក ពេជ្រ ភិរុណ អស់បុណ្យបែបនេះអ្នកស្រីក៏បានសម្តែងការរន្ធត់ចិត្តនិងសោកសៅចំពោះការចាកចេញទៅរបស់អតីតស្វាមីនៅក្នុងវ័យ ៧០ឆ្នាំ ។ ប៉ុន្តែ បើតាមការលើកឡើងពីសំណាក់អ្នកជិតដិតជាមួយលោក ពេជ្រ ភិរុណ បានឱ្យដឹងថាមុនពេលត្រឡប់ទៅសហរដ្ឋអាមេរិកវិញអ្នកស្រី អម្ពរ ទេវី ក៏បានធ្វើរឿងមួយជា លើកចុងក្រោយជាមួយអតីតស្វាមីផងដែរ។

ទោះមិនបានជូនដំណើរអតីតស្វាមី តែអ្នកស្រី អម្ពរ ទេវី ក៏បានបង្ហោះសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រឡប់របស់លោក ពេជ្រ ភិរុណ ពីចម្ងាយ។ ដូចដឹងស្រាប់ហើយថាក្រោយបែកផ្លូវគ្នាអ្នកស្រី អម្ពរ ទេវី បានចាត់ទុកលោក ពេជ្រ ភិរុណ ជាឪពុកដ៏ល្អម្នាក់ហើយកាលឆ្នាំ ២០១៦អ្នកស្រីរួមនឹងកូនប្រុសបានមកលេងស្រុកខ្មែរក្រោមការទទួលយ៉ាងរាក់ទាក់ពីសំណាក់លោក ពេជ្រ ភិរុណ ។

យ៉ាងណាមិញបើតាមការបង្ហើបពីប្រភពដែលជិតដិតបានឱ្យដឹងថាមុនត្រឡប់ទៅសហរដ្ឋអាមេរិកវិញអ្នកស្រី អម្ពរ ទេវី ក៏បានទៅជួបនិងសួរសុខទុក្ខដល់អតីតស្វាមីនៅមន្ទីរពេទ្យព្រះកេតុមាលាជាលើកចុងក្រោយ។ បន្ថែមពីនោះអ្នកស្រីក៏បានអរគុណដល់លោក ឯម រៀម ដែលបានថតរូបភាពនៅក្នុងពិធីបុណ្យសពរបស់លោក ពេជ្រ ភិរុណ ដើម្បីឱ្យអ្នកស្រីក៏ដូចជាកូនប្រុសដែលកំពុងរស់នៅសហរដ្ឋអាមេរិកបានឃើញពីទិដ្ឋភាពចុងក្រោយដ៏សោកសង្រេងនេះ។

គួរឱ្យដឹងដែរថាលោក ពេជ្រ ភិរុណ គឺជាអតីតតារាសម្តែងដ៏ល្បីនាសម័យទសវត្សឆ្នាំ ៨០ និង ៩០ហើយលោកបានរៀបការជាមួយតារាសម្តែងដ៏ល្បី អម្ពរ ទេវី នៅឆ្នាំ ១៩៩២ដោយទទួលបានចំណងដៃកូនប្រុសមួយដែលសព្វថ្ងៃកំពុងរស់នៅសហរដ្ឋអាមេរិក ។ ក្រោយពីបញ្ចប់អាជីពសិល្បៈលោក ពេជ្រ ភិរុណ ក៏បានងាកមកចាប់អាជីពជាអ្នកច្នៃម៉ូដសម្លៀកបំពាក់និងរស់នៅយ៉ាងស្ងប់ស្ងាត់ដោយមិនសូវបញ្ចេញមុខមាត់នៅតាមបណ្តាញសង្គមរហូតដល់ថ្ងៃដែលលោកទទួលមរណភាពនៅក្នុងថ្ងៃទី ២៦កន្លងទៅក្រោយមានជំងឺរ៉ាំរ៉ៃជាច្រើន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post