header ads

Sponsor

មានការត្រេកអរជាខ្លាំងខណៈថ្មីៗនេះតារាចម្រៀងរ៉េប ពូឃ្លាំង បានប្រកាសផ្តល់អាហាររូបករណ៍រយៈពេលបួនឆ្នាំដល់យុវជនក្រីក្រដែលមានឈ្មោះថា អន ផានិត ដែលទទួលបាននិទេ្ទសAនៅក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលថ្មីៗនេះ ។ ក្នុងនោះតារាចម្រៀងរ៉េបរូបនេះបានប្រកាសថាសាកលវិទ្យាល័យដែលលោកផ្តល់អាហាររូបករណ៍នោះមានឈ្មោះថាសាកល វិទ្យាល័យបញ្ញាជាតិ។

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមជាច្រើនប្រាកដជាបានឃើញយុវជនម្នាក់ដែលមានឪពុកម្តាយជាជនពិការរស់នៅក្នុងគ្រួសារក្រីក្របានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបាននិទ្ទេសA នៅក្នុងការប្រឡងប្រឡងមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំ ២០២៣នេះ ។

ដោយមើលឃើញពីការតស៊ូរៀនសូត្រទាំងជីវភាពដុនដាបបែបនេះតារាចម្រៀង ពូឃ្លាំង បានប្រកាសផ្តល់អាហាររូបករណ៍ចំនួនបួនឆ្នាំដល់ អន ផានិត នៅសាកលវិទ្យាល័យបញ្ញាជាតិ ។ មិនតែប៉ុណ្ណោះ ពូឃ្លាំង​ ថែមទាំងបានបញ្ជាក់ទៀតថានឹងព្យាយាម ស្វែងរកជំនួយដើម្បីផ្តល់ជាកន្លែងស្នាក់នៅក៏ដូចជាការងារដើម្បីឱ្យចំណូលឱ្យ អន ផានិត អាចផ្គត់ផ្គង់ជីវភាពគ្រួសារនិងការសិក្សារបស់ខ្លួន ។

ជុំវិញការលើកឡើងរបស់ ពូឃ្លាំង ក៏ទទួលបានការគាំទ្រនិងរីករាយពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនជំនួសយុវជន អន ផានិត ហើយក៏មានជូនពរឱ្យយុវជនរូបនេះជោគជ័យនៅក្នុងថ្ងៃអនាគតផងដែរ ។ ក្រៅពីការផ្តល់អាហាររូបករណ៍ដល់  អន ផានិត ពូឃ្លាំង ក៏ប្រកាសផ្តល់អាហាររូបករណ៍ ៥នាក់បន្ថែមទៀតដល់ប្អូនៗដែលជាប់មធ្យមសិក្សាទុតិយភូមិដោយមិនប្រកាន់និទ្ទេសនៅសាកលវិទ្យាល័យបញ្ញាជាតិ តែត្រូវមានលក្ខខណ្ឌមួយចំនួនដែលអាចទំនាក់ទំនងតាមរយៈតេឡេក្រាម Telegram ( 096 2071206 ) ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post