header ads

Sponsor

មហាជនមិនតិចទេបានសម្តែងការងឿងឆ្ងល់ក្រោយដឹងថាជីវិតចុងក្រោយរបស់អតីតតារាសម្តែង ពេជ្រ ភិរុណ បានធ្លាក់ខ្លួនយ៉ាងកម្សត់ស្ទើរមិនគួរឱ្យជឿ។ ព្រោះនរណាក៏ដឹងថាក្រោយពីបញ្ចប់អាជីពសម្តែងលោកបានចាប់អាជីពជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ដ៏ល្បីម្នាក់ដែលអតិថិជនរបស់លោកភាគច្រើនជាអ្នកមានមុខមាត់នៅក្នុងសង្គម។ ប៉ុន្តែមូលហេតុដែលធ្វើឱ្យលោកធ្លាក់ខ្លួននៅជីវិតចុងក្រោយដោយសារលោកមានជំងឺរ៉ាំរ៉ៃយូរឆ្នាំ។

គេចាំបានថាកាលពីជិត២០ឆ្នាំមុនលោក ពេជ្រ ភិរុណ ត្រូវបានគេចាត់ទុកជាអតីតសិល្បករដែលមានជីវភាពហ៊ឺហាមិនធម្មតាឡើយ ។ កាលណោះលោកជាអ្នកដែលមានរថយន្តទំនើបម៉ាកឡង់គ្រីស័រជិះដំបូងគេនៅក្នុងចំណោមមិត្តភក្តិរួមជំនាន់ ។

ដូចដឹងស្រាប់ហើយថាលោកជាអ្នកច្នៃម៉ូដដ៏ចំណានដែលសម្លៀកបំពាក់មួយឈុតៗលោកកាត់ក្នុងតម្លៃដល់ពាន់ដុល្លារឯណោះហើយការច្នៃម៉ូដក៏មានភាពរហ័សដោយប្រើរយៈពេលមិនដល់មួយថ្ងៃផងក្នុងសម្លៀកបំពាក់មួយឈុត។ អតិថិជនរបស់លោកភាគច្រើនជាអ្នកមានមុខមាត់នៅក្នុងសង្គម ។ ទាំងនេះជាការលើកឡើងរបស់លោក ឯម រៀម ជាអ្នកដែលជិតដិតជាមួយលោក ពេជ្រ ភិរុណ ជាច្រើនឆ្នាំ។ លោក ឯម រៀម បានបន្ថែមកន្លងមកលោក ពេជ្រ ភិរុណ មានជីវភាពធូរធារណាស់ តែលោកធ្លាក់ខ្លួនដោយសារមានជំងឺជាច្រើនមុខដែលតម្រូវឱ្យលោកត្រូវចេញទៅព្យាបាលទាំងនៅក្នុងប្រទេសនិងប្រទេសជិតខាង ។

ដោយសារឈឹរ៉ាំរ៉ៃយូរឆ្នាំពេកទើបលោក ពេជ្រ ភិរុណ មើលអស់ពីខ្លួននៅសល់តែរថយន្ត ឡង់គ្រីស័រដែលលក់មិនចេញដោយសារចាស់ពេក ។ នេះជាការលើកឡើងរបស់លោក ឯម រៀម នៅក្នុងការឡាយវីដេអូមួយ ។ លោក ពេជ្រ ភិរុណ បានធ្លាក់ខ្លួនឈឺខ្លាំងនៅក្នុងពេល ភ្ជុំបិណ្ឌហើយកន្លងមកកូនប្រុសរបស់លោកដែលរស់នៅសហរដ្ឋអាមេរិកក៏បានចុះមក​ស្រុកខ្មែរមើលលោកផងដែរ ។ បើតាមគម្រោងពិធីបុណ្យខួបគម្រប់៧ថ្ងៃនឹងត្រូវធ្វើឡើងនៅថ្ងៃទី ០២ខាងមុខនេះដែលគេរំពឹងថានឹងមានអតីតមិត្តរួមអាជីពចូលរួមច្រើន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post