header ads

Sponsor

ឌួង ហ្សូរីដា កាន់តែជោគជ័យជាមួយនឹងអាជីពជំនួញនៅក្នុងដៃ តែអតីតពិធីការិនីរូបនេះហាក់មិនខ្វល់ខ្វាយនៅក្នុងការរៀបការសាងអនាគតគ្រួសារដូចមិត្តភក្តិដទៃឡើយ ។ពោលទំនេរពីការងារ ឌួង ហ្សូរីដា ឆ្លៀតសាកថ្មជីវិតជាមួយនឹងការចាយភាពនៅលីវរបស់ខ្លួនជាមួយប្អូនៗយ៉ាងហាយសូរនៅប្រទេសបារាំង ។

ពេលនេះ ឌូង ហ្សូរីដា បានធីបចោលអាជីពជាពិធីការិនីស្ទើរទាំងស្រុងបន្ទាប់ពីនាងបានងាកមកចាប់អាជីពជំនួញជាបន្តបន្ទាប់នៅក្នុងដៃដែលមានដូចជាហាងកាត់ដេរសម្លៀកបំពាក់ និងផលិតផលរក្សាសម្រស់ជាដើម ។ដ្បិតបញ្ចប់អាជីពជាពិធីការិនី តែ ឌួង ហ្សូរីដា នៅតែបង្ហាញវត្តមាននៅក្នុងកម្មវិធីសិល្បៈនានាជាហូរហែ។ អ្វីដែលកត់សម្គាល់វ័យកាន់តែជ្រេទៅមុខ តែអតីតពិធីការិនីរូបនេះហាក់មិនខ្វល់ខ្វាយនៅក្នុងការរៀបការសាងអនាគតគ្រួសារឡើយបើទោះគេដឹងថានាងមានទាំងព្រមក៏ពិតមែន ។ មួយវិញទៀត ឌួង ហ្សូរីដា ក៏មិនដែលបង្ហាញមុខបុរសរូបណាជាសាធារណៈឡើយ ខណៈមិត្តភក្តិស្រករនាងបានរៀបការនិងមានកូនប្រលែងលេងគ្រប់គ្នាទៅហើយ ។

សព្វថ្ងៃ ឌួង ហ្សូរីដា កំពុងរស់នៅយ៉ាងរីករាយនិងបំពេញតួនាទីជាបងស្រីយ៉ាងកក់ក្តៅឱ្យប្អូនៗក្រោយពីអ្នកម្តាយបានលាចាកលោកប្រមាណជាជិតកន្លះឆ្នាំ ។ ទោះមិនទាន់រៀបការ តែ ឌួង ហ្សូរីដា ហាក់មិនខ្វល់ខ្វាយអ្វីឡើយពោលនាងបានចាយជីវិតយ៉ាងហ៊ឺហានៅក្នុងប្រទេសបារាំងជាមួយប្អូនស្រីទាំងពីរនាក់

តួយ៉ាងណានៅក្នុងពេលនេះនាងបានចំណាយពេលដើរលំហែយ៉ាងរីករាយនៅក្នុងប្រទេសប៉ែកអឺរ៉ុប ដោយបានចែករំលែករូបភាពយ៉ាងស្រស់ស្អាតនៅតាមបណ្តាញសង្គមថែមទៀត មានការលើកឡើងពីសំណាក់មិត្តភក្តិនៅក្នុងបណ្តាញសង្គមថា ឌួង ហ្សូរីដា នៅតែមានសម្រស់ផូរផង់បើទោះមានវ័យច្រើនក្តី ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post