header ads

Sponsor

ដើម្បីឱ្យអ្នកគាំទ្ររបស់ខ្លួនមានការប្លែកអារម្មណ៍តារាចម្រៀង តន់ ចន្ទសីម៉ា  បានងាកមកCover បទចម្រៀងជាភាសាអង់គ្លេសជាបន្តបន្ទាប់នៅក្នុងបណ្តាញសង្គម។ ប៉ុន្តែលើកនេះការបកស្រាយរបស់តារាចម្រៀងរូបនេះត្រូវបានអ្នកគាំទ្រភាគច្រើនលាន់មាត់សរសើរថាច្រៀងបានពិរោះនិងគ្រាន់បើជាងមុន ។

គេចាំបានថាកន្លងមកតារាចម្រៀង តន់ ចន្ទសីម៉ា បានច្រៀងCover បទអង់គ្លេស តែនាង ទទួលរងការរិះគន់ជាច្រើនថាច្រៀងមិនត្រូវតុង ជាពិសេសការបញ្ចេញសំឡេងតែម្តង តែកាលណោះតារាចម្រៀងរូបនេះធ្លាប់បកស្រាយមកវិញថាមូលហេតុនាងច្រៀង បែបនេះដោយសារមិនចង់ឱ្យជាប់ copyright ។

ម្យ៉ាងការច្រៀងរបស់នាងក៏មិនមានលក្ខណៈជាផ្លូវការពោលគ្រាន់តែឱ្យហ្វេន ហ្វេន ប្លែកអារម្មណ៍តែប៉ុណ្ណោះ ។ ប៉ុន្តែយ៉ាងណាការរិះគន់ទាំងអស់នេះមិនបានធ្វើឱ្យ តន់ ចន្ទសីម៉ា បាក់ទឹកចិត្តឡើយដោយស្ងាត់មួយរយៈថ្មីៗនេះនាងបានងាកមកCoverបទជាភាសាអង់គ្លេសខ្លីៗជាហូរហែនឹងបានបង្ហោះចែករំលែកនៅក្នុងបណ្តាញសង្គម តែលើកនេះការច្រៀងរបស់ តន់ ចន្ទសីម៉ា ក៏មានការលាន់មាត់សរសើរថាច្រៀងបានល្អជាងមុនច្រើន។

មិនខុសពីតារាចម្រៀងនៅក្នុងផលិតកម្មហា្គឡាក់ស៊ីឡើយចុងក្រោយនេះគេសម្គាល់ឃើញថាប្រជាប្រិយភាពរបស់តារាចម្រៀងល្បីៗនៅក្នុងផលិតកម្មមួយនេះហាក់មិនសូវផ្ទុះខ្លាំងដូចមុននោះទេ ។ ប៉ុន្តែយ៉ាងណាដើម្បីឱ្យកាន់តែមានភាពស្និទ្ធស្នាលជាមួយអ្នកគាំទ្រខ្លួនតារាចម្រៀងវ័យក្មេងរូបនេះតែង ចែករំលែកវីដេអូសប្បាយៗរបស់ខ្លួនដែលមានដូចជាការធ្វើម្ហូបជាដើម ។ អ្វីដែលកត់សម្គាល់បើក្រឡេកមកមើលសម្រស់និងការលេងស្ទីលតែងខ្លួនរបស់ តន់ ចន្ទសីម៉ា កាន់តែហាយសូរនិងស្រស់ស្អាតបើប្រៀបធៀបកាលពីប៉ុន្មានឆ្នាំមុនដូចមនុស្សពីរនាក់ផ្សេងគ្នាតែម្តង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post