header ads

Sponsor

ពិតជាឡើងកូដមិនធម្មតាពោលនៅក្នុងឆ្នាំ ២០២៣នេះតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ឈិន ម៉ានិច្ច មានឱកាសចេញទៅសម្តែងនៅក្រៅប្រទេសជាបន្តបន្ទាប់ ។ ជាមួយគ្នានោះក៏មានការទាក់ទងឱ្យនាងទៅច្រៀងនៅប្រទេសបារាំង និងសហរដ្ឋអាមេរិក តែ ឈិន ម៉ានិច្ច ធីបចោលដោយសារការងារនៅក្នុងស្រុកច្រើន ។

នៅក្នុងថ្ងៃទី ១៣ស្អែកនេះតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ឈិន ម៉ានិច្ច នឹងត្រឡប់មកស្រុកកំណើតវិញជាមួយរៀមច្បងលោក ឆន សុវណ្ណរាជ ក្រោយពីបានចេញទៅសម្តែងនៅប្រទេសកាណាដាមួយរយៈខ្លី ។ បើទោះជាការទៅច្រៀងជាលើកដំបូង តែ ឈិន ម៉ានិច្ច ទទួលបានការគាំទ្រពីសំណាក់បងប្អូនខ្មែរដែលរស់នៅប្រទេសកាណាដាជាច្រើន ។ បើតាមការលើកឡើងរបស់ ឈិន ម៉ានិច្ច បានឱ្យដឹងថាមានការទំនាក់ទំនងឱ្យនាងទៅច្រៀងនៅបារាំង និងសហរដ្ឋអាមេរិក តែនាងសុំការអធ្យាស្រ័យដោយសារជាប់រវល់បំពេញការងារនៅក្នុងស្រុកច្រើនសម្រាប់ឱកាសចុងឆ្នាំនេះ។ប៉ុន្តែអាចនឹងទទួលយកការចេញទៅច្រៀងនៅក្រៅ ប្រទេសនៅឆ្នាំក្រោយ ២០២៤ ។

ឈិន ម៉ានិច្ច ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលមានភាពជោគជ័យនៅក្នុងចំណោមម្ចាស់ពាន។ ជាក់ស្តែងពេលនេះនាងក៏ជាតារាចម្រៀងដែលមានជីវភាពហ៊ឺហានិងមានភាពហាយសូវមិនចាញ់តារារៀមច្បងប៉ុន្មានឡើយ ។ កន្លងមកតារាចម្រៀងរូបនេះធ្លាប់បញ្ជាក់ថាឱ្យតែមានកម្លាំងធ្វើមិនខ្វះទេសម្រាប់តារាចម្រៀងនៅក្នុងផលិតកម្មហង្សមាសក្រោយពីមានការសង្ស័យពីភាពមានបានយ៉ាងឆាប់រហ័សរបស់នាងនាពេលកន្លងមក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post