header ads

Sponsor

ដ្បិតមានវ័យខុសគ្នាបន្តិចក្តី តែអ្នកគាំទ្រជាច្រើនសុទ្ធតែលាន់មាត់ថាតារាម៉ូដែលលោក រស់ រាជ្ជសាល និងអនាគតភរិយាលោកស្រី ទ្រី ដាណា ពិតជាស័ក្តិសមគ្នាជាខ្លាំង ។ ថ្មីៗនេះក៏មានការចែករំលែករូបភាពកូនៗរបស់លោកស្រី ទ្រី ដាណា ថតរូបរួមគ្នាជាមួយលោក រស់ រាជ្ជសាល ធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនលាន់មាត់ថាមើលទៅមុខស្រដៀងគ្នាសមជា មួយប៉ានិងកូនតែម្តង ។ 

បន្ថែមពីលើនោះក៏មានអ្នកគាំទ្រខ្លះបានលើកឡើងថាលោក រស់ រាជ្ជសាល ពិតជាបំពេញតួនាទីជាឪពុកដ៏ល្អនិងផ្តល់ភាពកក់ក្តៅដល់កូនៗលោកស្រី ទ្រី ដាណា ជាមិនខាន ។ បើតាមគម្រោងរបស់លោកស្រី ទ្រី ដាណា បាននិយាយនៅក្នុងការឡាយថាលោកស្រីក៏មានគម្រោងចង់បានកូនភ្លោះផងដែរ ។

តារាសម្តែង រស់ រាជ្ជសាល ត្រូវបានមហាជនជាច្រើនផ្តល់រហស្សនាមថ្មីថាបុរសមានសំណាងព្រោះចូលប្រឡូកក្នុងសិល្បៈច្រើនឆ្នាំ នឹងបានចូលរួមនៅក្នុងការដើរម៉ូដជាច្រើន តែប្រជាប្រិយភាពរបស់លោកហាក់នៅមានកម្រិត ។ ប៉ុន្តែក្រោយពីបានភ្ជាប់ពាក្យជាមួយលោកស្រី ទ្រី ដាណា ជាអ្នកជំនួញល្បីឈ្មោះភ្លាមរូបលោកទទួលបានការចាប់អារម្មណ៍ស្ទើរពាសពេញប្រទេស ។ 

បើតាមការររៀបរាប់របស់លោកស្រី ទ្រី ដាណា ក៏បានឱ្យដឹងថាលោក រស់ រាជ្ជសាល គឺជាស្វាមីឥតព្រាងទុកពោលលោកស្រីសម្រេចចិត្តជ្រើសរើសភ្លាមៗព្រោះលោកស្រីមិនចូលចិត្តទុកពេលយូរទេ ។ក្នុងនោះលោកស្រីក៏បានអរគុណដល់គូដណ្តឹងដែលបានផ្តល់ភាពកក់ក្តៅដល់រូបលោកស្រីនឹងទទួលយកនូវអ្វីៗរបស់លោកស្រី ។ សម្រាប់លោក រស់ រាជ្ជសាល ហាក់មិនបានបញ្ចេញអារម្មណ៍អ្វីវែងឆ្ងាយជាសាធារណៈ តែលោកបានអរគុណ ដល់លោកស្រី ទ្រី ដាណា ដែលផ្តល់តម្លៃដោយលោកបានបញ្ជាក់ថា«ស្រឡាញ់អូនជាអូន» ៕  
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post