header ads

Sponsor

ក្រោយពីត្រឡប់មកពីដើរកម្សាន្តនៅប្រទេសបារាំងជាមួយគូស្នេហ៍មកតារាចម្រៀង ខេម ហាក់មិនទាន់មានបទចម្រៀងណាផ្ទុះខ្លាំងនៅឡើយទេ ។ ប៉ុន្តែលោកនៅតែបង្ហាញវត្តមាននៅតាមកញ្ចក់ទូរទស្សន៍និងឆាកប្រគំតន្រ្តីនានាតាមបណ្តាខេត្តជាធម្មតា ។ អ្វីដែលកត់សម្គាល់ថ្មី!នេះតារាចម្រៀង ខេម បានបង្ហោះសារថាគ្មានអ្វីទៀងទាត់ទេ តែអ្វីដែលទៀងទាត់គឺសេចក្ដីស្លាប់ ។ ការលើកឡើងរបស់ ខេម មិនត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ទេ ផ្ទុយទៅវិញម្នាក់ៗបែរជាផ្តោតទៅលើរូបថតរបស់លោកដែលបង្អួតរូបរាងមាំមួននិងការបញ្ចេញសាច់ដុំទៅវិញ។

មិនមានអ្វីជាបញ្ហាបើទោះមិនទាន់មានបទចម្រៀងផ្ទុះក៏ពិតមែន តែតារាចម្រៀងដែលមានឈ្មោះពិតប្រាកដថា ប៉ុន សុណារិន កំពុងមមាញឹក ក្នុងការកើបប្រាក់សម្រាប់រដូវកាលនេះតែម្តង  ។អ្វីដែលកត់សម្គាល់ថ្មីៗនេះតារាចម្រៀង ខេម បានបង្ហោះសាររួមនិងរូបភាពមួយសន្លឹកដែលលោកព្រលែងខ្លួនទទេរនៅអាងហែលទឹកបញ្ចេញសាច់ដុំមាំមួនទាំងកង់ៗដែលមើលទៅជះសម្រស់យ៉ាងសង្ហាតែម្តង ។

ភ្ជាប់ជាមួយរូបភាពនេះលោក ខេម បានបង្ហោះសារថា«លើលោកនេះគ្មានអ្វីទៀងទាត់ទេ តែអ្វីដែលទៀងទាត់គឺសេចក្ដីស្លាប់ មានបងប្អូនជុំវិញខ្លួន គុណធម៌នៃការស្រឡាញ់គ្នាទៅវិញទៅមក គ្រប់គ្រាន់សម្រាប់ជីវិតខ្ញុំ»។សាររបស់ តារាម្រៀង ខេម ហាក់ជារឿងធម្មតាខណៈម្នាក់ៗបានលាន់មាត់សរសើរស្រដៀងៗគ្នាពីរូបរាងដ៏ស្រស់សង្ហាសាច់ដុំមាំមួនរបស់តារាចម្រៀង ខេម ទៅវិញ ។

រូបភាពបែបនេះគេកម្រឃើញតារាចម្រៀង ខេម បង្ហាញដល់ហ្វេន ហ្វេនរបស់ខ្លួនឡើយ ហើយរូបភាពមួយសន្លឹកនេះក៏ទទួលបានការគាំទ្រនិងបញ្ចេញមតិពីសំណាក់ ហ្វេន ហ្វេនច្រើនប្លែកជាងរាល់ដង ។ ខេម ជាតារាចម្រៀងដែលមានប្រជាប្រិយម្នាក់នៅក្នុងទ្រនំហ្គាឡាក់ស៊ី ដែលបទចម្រៀងភាគច្រើនរបស់លោកទទួលបានការគាំទ្រពីសំណាក់អ្នកស្តាប់ជាច្រើន ប៉ុន្តែចុងក្រោយតារាចម្រៀងនៅក្នុងផលិតកម្មមួយនេះហាក់ថមថយប្រជាប្រិយភាព និងមិនសូវឃើញមានបទចម្រៀងផ្ទុះខ្លាំងដូចពីមុន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post