header ads

Sponsor

បុរសម្នាក់ដែលមហាជនកំពុងមានការចាប់អារម្មណ៍នោះ គឺលោក បូរ ភ័កត្រា ដែលអ្នកលេងបណ្ដាញសង្គមប្រហែលជាបានស្គាល់លោកហើយ តាមរយៈវីដេអូផ្សព្វផ្សាយជាច្រើននៅលើបណ្ដាញសង្គម មានទាំងផ្នែកព័ត៌មាន និងមាតិកាចែករំលែកឱ្យបានស្គាល់អំពីកន្លែងកម្សាន្ត មុខរបរការងារ ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់តំបន់ ជាពិសេសទៀតនោះគឺការចុះទៅផ្ដិតរូបភាពពីកន្លែងដាច់ស្រយាល ជីវភាពរស់នៅពិតៗ ព្រមទាំងបានស្វែងរកជំនួយពីសប្បុរជន កែប្រែជោគវាសនាអ្នកជួបការលំបាកតែមានការតស៊ូជាច្រើននាក់មកហើយនោះ។

ជាក់ស្ដែងអ្វីដែលកំពុងផ្ទុះការចាប់អារម្មណ៍ថ្មីៗនេះគឺយុវជន អន ផានិត មានឪពុកម្តាយពិការភាពតស៊ូរហូតប្រឡងជាប់បាននិទ្ទេស A ក៏ត្រូវបាន រំដួលធីវី ដែលមានលោកភ័កត្រា ជាពិធីករ ចុះទៅផ្តិតរូបភាពពីជីវិតពិត រហូតបានឃើញដល់ថ្នាក់ដឹកនាំ ជាពិសេសសម្ដេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយទំនុកបម្រុងក្រុមគ្រួសារ និងផានិតផ្ទាល់រហូតដល់បញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សាទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ ដូចដែលបានឃើញកន្លងមក ការផ្សព្វផ្សាយពីរំដួលធីវី គឺមានការកែប្រែជោគវាសនា អ្នកដែលជួបការលំបាកជាច្រើន មានដូចជា៖

- ក្មួយស្រីជិះស្នោនៅខេត្តសៀមរាប...

- ក្មួយស្រីអ៊ីឃាងស្ពាយការុងទៅសាលារៀន ដែលមានម្ដាយមានបញ្ហាសតិនៅខេត្តបាត់ដំបង...

- ការស្វែងរកជំនួយជួយធ្វើបន្ទប់សាលារៀននៅលើភ្នំត្បែងខេត្តព្រះវិហារ...

- ការចុះចែកជំនួយរបស់សប្បុរជន ដល់ចាស់ជរា និងកុមារជាច្រើនរូបផ្សេងទៀតនៅតាមទីដាច់ស្រយាលនានា។  

អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ មានផេកជាច្រើនបានលើកឡើងពី លោក បូរ ភ័ក្រត្រា ផ្ទុះការចែករំលែករាប់សិបម៉ឺនដង ដោយក្នុងការបង្ហោះនោះភ្ជាប់ជាមួយការសរសេរលើកឡើងថា៖ «គាត់នេះហើយជាអ្នក ត្រួសត្រាយផ្លូវ ផ្សព្វផ្សាយ និង គៀងគរជំនួយ កែប្រែជោគវាសនា អ្នកក្រខ្សត់ជាច្រើន... Respect»។

នេះគូសបញ្ជាក់ឱ្យបានឃើញថា អ្នកផ្សព្វផ្សាយព័ត៌មានរូបនេះមិនត្រឹមតែផ្សាយជាព័ត៌មានឱ្យបានឃើញ និងដឹងនោះទេ ថែមទាំងអាចចូលរួមការងារជួយសង្គមទៀតផង រហូតឆក់បានការស្រលាញ់គាំទ្រ ចូលចិត្តយ៉ាងច្រើនពីសំណាក់មហាជន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post