header ads

Sponsor

មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយពីថ្មីៗនេះគេបានឃើញអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញ៉ារិទ្ធ បានបង្ហាញការព្រួយបារម្ភក្រោយឃើញយុវជន អន ផានិត ដែលជាកូនអ្នកក្រីក្រ តែបែរជារៀនពូកែទទួលបាននិទេ្ទសA ក្នុងពេលប្រឡងបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៣ កំពុងទទួលបានការគាំទ្រខ្លាំង ។ ក្នុងនោះឯកឧត្តមបានបង្ហាញការព្រួយបារម្ភនឹងបានរៀបរាប់រឿងរ៉ាវមួយចំនួនដោយភ្ជាប់យុវជន អន ផានិត ជាឧទាហរណ៍ផងដែរ ។  

ឯកឧត្តម ខៀវ កាញ៉ារិទ្ធ បានសរសេរនៅក្នុងគណនីយផ្ទាល់ខ្លួនថា« សូមនិយាយបន្តិចពីរឿងក្មួយ ផានិត ព្រោះខ្មែរយើងច្រើនតែពេលលើកៗផុតពពក តែដល់ពេលទម្លាក់វិញជាន់លិចក្រោមអាចម៍ជន្លេន ។ ក្មួយផានិត ប្រលងបានលេខល្អ តែអ្នកធ្លាប់រៀននៅឧត្តមសិក្សាធ្លាប់ឆ្លងកាត់ហើយ ។

រៀននៅឧត្តមសិក្សាអាចខុសពីរៀននៅមធ្យមសិក្សា ព្រោះមិនមែនតែគ្រាន់ឧស្សាហ៍នោះទេ មានរបៀបរៀន មានមុខវិជ្ជាចំជំនាញ ចំនិស្ស័យ មានរបៀបរៀនជារួម …. ហេតុនេះអាចបានលទ្ធផលល្អ ឬ មិនល្អ ។ តែសូមកុំយកករណីដែល ផានិត មិនបានជោគ ជ័យដាច់គេក្នុងការរៀន ដើម្បីលើកជាគម្រូថា « ឃើញទេ ? ប្រលងជាប់បាក់ឌុបលេខ ១ មិនមែនសុទ្ធតែជោគជ័យរហូតនោះទេ ! » ។ សូមលើកទឹកចិត្តយុវជនទាំងអស់អោយខំរៀន ខំស្រាវជ្រាវ ខំរកអ្វីដែលថ្មី ដែលមានប្រយោជន៍ !»។

ប្រសាសន៍របស់ឯកឧត្តម ខៀវ កាញ៉ារិទ្ធ ក៏ទទួលបានការពេញចិត្តនិងគាំទ្រពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន ។ គួរបញ្ជាក់ថា យុវជន អន ផានិត កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនក្រោយពីយុវជនរូបនេះបានប្រឡងជាប់និទ្ទេសA ខណៈគ្រួសាររបស់ប្អូនមានជីវភាពក្រលំបាកខ្លាំងដោយឪពុកម្តាយជាជនពិការថែមទៀត ។ ប៉ុន្តែជាសំណាងពេលនេះ អន ផានិត ត្រូវបានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជួយផ្កត់ផ្គង់ដល់ជីវភាពគ្រួសារក៏ដូចជាជួយសម្រួលឱ្យ អន ផានិត បានបន្តការសិក្សាទៅតាមក្តីស្រមៃរបស់ខ្លួនដែលបានស្រឡាញ់នឹងកំណត់ទុកនាពេលកន្លងមក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post