header ads

Sponsor

នេះជាលើកដំបូងដែលតារាសម្តែង អម្ពរ ទេវី បានបង្ហាញរូបភាពអនុស្សាវរីយ៍ជាមួយអតីតស្វាមីលោក ពេជ្រ ភិរុណ នៅលើបណ្តាញសង្គមក្រោយពីអ្នកទាំងពីរចែកផ្លូវគ្នាប្រមាណជាង ១០ឆ្នាំ ។ ក្រោយបានឃើញរូបភាពទាំងនេះក៏មានការលាន់មាត់សរសើរនូវទេពកោសល្យដ៏ប៉ិនប្រសព្វរបស់លោក ពេជ្រ ភិរុណ នៅក្នុងអាជីពជាអ្នកច្នៃម៉ូដសម្លៀកបំពាក់នាពេលកន្លងមក ។ 

ជាមួយនឹងការបើកបង្ហាញនូវរូបភាពជាអនុស្សាវរីយ៍ជាការចងចាំដ៏ល្អតារាសម្តែងជើងចាស់ អម្ពរ ទេវី បានរៀបរាប់ថា«សៀវភៅអនុស្សាវរីយ៍លោក ពេជ្រ ភិរុណ កាលទៅចូលរួមបង្ហាញម៉ូតសំលៀកបំពាក់នៅប្រទេសបារាំងតំណាងឲ្យប្រទេសកម្ពុជានាឆ្នាំ2000នឹងកម្រងរូបភាពអនុស្សាវរីយ៍នាៗ ជាមួយកូនៗ»។នេះជាលើកទីមួយដែលតារាសម្តែង អម្ពរ ទេវី បង្ហាញរូបភាពរវាងអ្នកស្រី និងអតីតស្វាមីជាសាធារណៈក្រោយអតីតស្វាមីបានលាចាកលោកទៅកាលពីប៉ុន្មានថ្ងៃមុននេះដោយជំងឺក្នុងវ័យ ៧០ឆ្នាំ ។

រូបភាពរបស់អ្នកស្រី អម្ពរ ទេវី ក៏មានអ្នកលេងបណ្តាញសង្គម ជាពិសេសអតីតមិត្តសិល្បៈជំនាន់អ្នកស្រីបានចូលរួមខមិនថាសល់តែស្នាមអនុស្សាវរីយ៍ល្អៗប៉ុណ្ណោះ។  ជីវិតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរបានបន្សល់នូវកូនប្រុសស្រីចំនួនពីរនាក់ជាចំណងដៃដែលកូនស្រីពៅកំពុងរស់នៅស្រុកខ្មែរនាពេលបច្ចុប្បន្ននេះ ។ 

ក្រោយបែកគ្នា អ្នកស្រី អម្ពរ ទេវី ក៏មានដៃគូជីវិតថ្មីនិងមានកូនស្រីមួយជាចំណងដៃ ហើយសម្រាប់លោក ពេជ្រ ភិរុណ មិនមានភរិយាថ្មីឡើយ ។ អ្វីដែលគួរឱ្យសរសើរទោះចែកផ្លូវគ្នារៀងខ្លួន តែអតីតតារាជើងចាស់ទាំងពីររូបនៅតែរាប់អានគ្នាជាធម្មតា ដោយលោក ពេជ្រ ភិរុណ ធ្លាប់បានចេញមុខច្នៃម៉ូដសម្លៀកបំពាក់ជូនអ្នកស្រី អម្ពរ ទេវី យ៉ាងស្រស់ស្អាតកាលពីឆ្នាំ ២០១៦ ក្នុងពេលអ្នកស្រីមកថតរឿងជាលើកដំបូងឱ្យអ្នកស្រី ពាន់ ភួងបុប្ជា ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post