header ads

Sponsor

មហាជនជាច្រើនបានសម្តែងការចាប់អារម្មណ៍ក្រោយឃើញអ្នកនាង សារីណា ដែលជាភរិយាអតីតតារាសម្តែង ស៊ុក សុភា បានរៀបរាប់ដោយភ្ជាប់ជាមួយភស្តុតាងខ្លះៗដែលបញ្ជាក់ថាអតីតសង្ឃដ៏ល្បីលោក សាន សុជា បានចុះបញ្ជីរកស៊ីជាលក្ខណៈឯកជន តាំងពីលោកនៅជាព្រះសង្ឃនៅឡើយ ។

ភ្ជាប់ជាមួយភស្តុតាងមួយចំនួនអ្នកនាង សារីណា បានរៀបរាប់នៅក្នុងគណនីយហ្វេសប៊ុកថា «ខ្ញុំសុខចិត្តអោយគេស្អប់គេជេរ ដើម្បីបង្ហាញនៅការពិត។នេះជាភស្ដុតាងបញ្ចាក់ថាឈ្មោះ San Sochea បានចុះបញ្ចីរកស៊ីយកលេខ ABN (Australian Business Number)តាំងពីថ្ងៃទី 19/07/2022 ដែលគាត់នៅបួសជាសង្ឃនៅឡើយ។

ដែលជាការរកស៊ីបែបឯកជន (Individual/Sole Trader) សំនួរសួរថា តើការធ្វើនេះខុសច្បាប់សាសនានិងច្បាប់រដ្ឋនៅអូស្ដ្រាលីទេ ដែលវត្តគឺជាលក្ខណៈមិនអាចមានចំណូលចូលដូចការរកស៊ី (Non profit)?ហើយតើគាត់រកស៊ីអ្វី នៅក្នុងឈ្មោះជាសង្ឃ? ខ្ញុំសុំជំរាបដល់ pages ឬអាខោន១ចំនួន បើយកពីអ្វីដែលខ្ញុំផុសទៅផុសបន្ដ មេត្តាកុំសរសេរចំណងជើងលើសបន្ថែមល្បោយឬកាត់ចោលចំណុចដែលខ្ញុំត្រូវលើកមកនិយាយអោយមានគេគិតខុសមកលើខ្ញុំបាន។ខ្ញុំបានប្រាប់ម្ដងហើយម្ដងទៀតថាបើគាត់អាចនៅស្ងៀមបាននៅអោយស្ងៀម កុំដៀមដាមគេ កុំដៀលថាគេល្ងង់ កុំឌឺដងអោយគេ កុំតាំងខ្លួនជាអ្នកលើសពេក។ ជាពិសេសអ្នកដែលកាន់ជើងទាំងទទឹងទឹសហើយជេរមកខ្ញុំក្នុងខំមិនឬអ្នកបានជេរប៉ះបាល់ដល់បងប្អូននៅអូស្ដ្រាលីយើងនោះ ប្រយ័ត្នខ្ញុំទ្រំលែងបាន។

នេះបើសិនណាជាខ្ញុំមិនបានគិតវែងឆ្ងាយ មិនបានគិតថាជាខ្មែរដូចគ្នា ខ្ញុំនឹងរួមដៃគ្នាលេងតាមច្បាប់ តើលទ្ធផលទៅជាបែបណា? ជាពិសេសដែលគេមានភស្ដុតាងនេះស្រាប់ ចូរគិតមើលទៅថា បើគេនាំគ្នាលេងតាមច្បាប់ តើខាង ATO (ក្រសួងពន្ធដារ) គេនឹងសើររើអ្វីខ្លះដែលមានការពាក់ព័ន្ធ ហើយបើវែងឆ្ងាយឬមានការដាក់ញ្ញាតិ (Petition) ដូចដែលពួកគេចង់មែន តើស្ថានទូតអាច cancel visa នោះបានទេ? ចង់អញ្ចឹងមែនទេ? ចង់សាកដែរទេ?កុំគិតថាគេល្ងង់ ស្រុកនេះមិនមែនជាស្រុកខ្មែរទេ កុំគិតថាអាចធ្វើអ្វីបានតាមចិត្ត ព្រោះយើងជាមនុស្សរបស់មហាជន កុំឆ្ងល់ហើយចង់អោយគេបិតមាត់បិតភ្នែកហើយក៏សូមជំរាបទៅអ្នកដែលមិនដឹងថា ការឆែកមើលនេះគឺយើងអត់មានខុសច្បាប់ទេ ព្រោះគេមាន website គេអោយយើងឆែកមើលបានដោយសេរី ហើយរឿងនេះបើសិនជាការចុះបញ្ចីនេះក្រោយពេលសឹក ក៏យើងមិនឆ្ងល់មិនថាស្អីដែរ។

តែទង្វើរនេះ អាចហៅបានទេថា ជាទង្វើរដែលក្បត់ទំនុកទុកចិត្តរបស់ពុទ្ធបរិស័ទដែលខំគោរពជឿ។ ដោយសារតែមានទង្វើរពីក្រោយខ្នងនៅពេលបួសនេះហើយ ទើបពួកខ្ញុំដែលដឹងរឿង១ចំនួនគ្មានការគោរពនឹងអោយតម្លៃបុគ្គលដែលតាំងខ្លួនជាគ្រូធម៌ដែលមានសច្ចះចំពោះព្រះធម៌បន្ដរទៅទៀតបាន។ ខ្ញុំអាចវាយតម្លៃនិងមិនអោយតម្លៃអ្នកដែលដឹងលឺហើយនៅកាន់ជើងនៅលើកស្ទួយរួមគំនិតថា ពួកអ្នកក៏ជាជនឆបោកដូចគ្នា»។

ជាចុងក្រោយអ្នកនាង សារីណា បានបញ្ជាក់ថា «ចេះឯងអោយក្រែងចេះគេ គេអាចមិនចេះអភិធម្ម តែគេអាចចេះច្បាប់របស់អូស្ដ្រាលី។ខ្ញុំដឹងច្បាស់ទាំងច្បាប់រប់ស Visa Subclass 858ទៀត»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post