header ads

Sponsor

ក្រោយពីបានឮតម្លៃខ្លួនខ្ពស់ៗរបស់ BA ដែលបានឡាយនៅក្នុងវីដេអូ ដែលកំពុងផ្ទុះនៅលើបណ្តាញសង្គម។ ស្រាប់តែអ្នកដឹកនាំរឿងលោក កៅ សីហា បានបង្ហាញការងឿងឆ្ងល់ក្រោយបានដឹងពីតម្លៃខ្ពស់កប់ពពករបស់ BA នៅក្នុងការកាន់ផលិតផលនីមួយៗនាសម័យបច្ចុប្បន្ន។ ប៉ុន្តែភ្លាមៗនោះ ប៉ីប៉ីឌី បានតបវិញភ្លាមៗមកលោក កៅ សីហា ដូចអាយ៉ៃឆ្លើយឆ្លង។

អ្នកដឹកនាំរឿងនៅក្នុងផលិតកម្មហង្សមាសលោក កៅ សីហា បានបង្ហោះសំណេរជុំវិញរឿងនេះដោយបានរៀបរាប់ថា«ចម្ងល់ពីរឿង 10-20-30ម៉ឺន$$$ តម្លៃខ្លួន BA សម័យឌីជីថលនេះ សុទ្ឋតែ 10-20-30ម៉ឺនដុល្លារ អីចឹងហើយបានម្នាក់ៗប្រឹងធ្វើឆ្កួតធ្វើជាបង្កើតល្ខោនតភាគ យកស៊ែរ យកlike យក follower ដើម្បីបានម្ចាស់ប្រ៊េនមើលឃើញ។ តែឆ្ងល់ត្រង់ថា ម្ចាស់ប្រេនខ្លះចាយលុយលើរោងចក្រផលិតចេញជាផលិតផលរបស់ខ្លួនអស់លុយមិនដល់20-30ម៉ឺនទេ ហ្ហួចអាម៉េចហ៊ានជះលុយលើ BA online អណ្ដែតតាម TikTok Facebook ម៉ាលឹង្គៗប៉ាអង្គហ្ហើយ... តារាសិល្បៈអាជីពៗឯនេះគ្នាប្រឹងថតដាច់បាយដាច់ទឹក អត់ងងុយដាច់យប់មុខដូចខ្មោ..ច បានត្រឹមម៉ារស់ៗសោះ គេឯនោះឆ្កួតឡប់ៗពង្វក់សង្គមស្រែកអាឡូអាឡាប៉ាតណាប៉ាតណី កុងត្រាតែ3ឬ6ខែ បានលុយម៉ឺនៗ សែនៗ សំញ៉ែងពេញបណ្ដាញសង្គមលោកអើយ..។ យុទ្ឋសាស្រ្តទីផ្សារ online ល្មមៗតាមអត់ទាន់ទេណា»។

តបជាមួយអ្នកដឹកនាំរឿងលោក កៅ សីហា  ប៉ីប៉ី ឌី ដែលជាអ្នកផ្សព្វផ្សាយផលិតផលដែលមានប្រជាប្រិយភាពហើយក៏ជាអ្នកដែលបានទម្លាយរឿងតម្លៃខ្លួន BA នោះបានតបភ្លាមៗមកលោក កៅ សីហា វិញថា «ក្នុងនាមជា ភ្លាមបងជាងអ្នកដឹកដែរ បងមិនដឹងឬធ្វើមិនដឹង?បងច្រណែននឹងតំលៃទីផ្សារការងារអ្នកក្នុងsocial media តែបងគិតថា លុយ10 20 30ម៉ឺនហ្នឹង ទៅយកតារាសិល្បៈល្បីៗបានមែន? ប្រៀបធៀបទៅនឹងSOWដូចគ្នា តើអាចបានអត់? បង កុំគិតតែឃើញតែផ្លូវវិជ្ជមានពេកខ្ញុំ រើសដាក់ខ្លួន ព្រោះខ្ញុំទើបតែនិយាយពីរឿងហ្នឹង បងក៏ទើបតែលើកវាមកដែរ ចឹងកុំថាខ្ញុំមានខ្លួនអោយសោះបងគិតថាយកលុយគេមកទាំងម៉ឺនៗ ហ្នឹង ដេកអេះក្តិតអត់ធ្វើអីសោះមែន? ដាច់បាយដាច់ទឹកដែរតើ ម៉េចចូលចិត្តប្រៀបធៀបចឹងម៉្លេះ?ដោយសារអី? ដោយសារម្នាក់នោះមិនមែនបងឯង?ហើយកុំថា ប៉ះមិនបានបងនិងខ្ញុំស្គាល់គ្នាតើ បងដឹងហើយថាខ្ញុំកប៉ាល់ភ្លើង»។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post