header ads

Sponsor

អ្នកគាំទ្រ ជាពិសេសមិត្តភក្តិរបស់តារាកំប្លែង ស្រីលាភ បានបង្ហាញការចាប់អារម្មណ៍ក្រោយសុខៗបានឃើញតារាកំប្លែងរូបនេះបានប្តូរប្រូហ្វាលមកជារូបភាពសខ្មៅដូចជាកំពុងមានរឿងពិបាកអ្វីមួយ ។ ជាមួយរូបភាពសខ្មៅរបស់ ស្រីលាភ ត្រូវបានមិត្តភក្តិក្នុងបណ្តាញសង្គមបានឱ្យនាងដូរចេញព្រោះមិនមែនជាប្រផ្នូលល្អ ហើយខ្លះទៀតលើកជាសំណួរថាមានរឿងអ្វីទើបដាក់រូបភាពបែបនេះ។

ស្រីលាភ ជាតារាកំប្លែងដែលមានប្រជាប្រិយភាពម្នាក់នៅក្នុងក្រុម នាយក្រឹម តែមួយរយៈចុងក្រោយនេះនាងមិនសូវមានសកម្មភាពកំប្លែងដូចមុនទេ ។ ភាគច្រើន ស្រីលាភ ងាកមកលក់ផលិតផលតាមអនឡាញវិញម្តង ។ មិនខុសពីតារាដទៃ ស្រីលាភ ក៏មានជីវភាពឡូយឆាយមិនធម្មតាដែរ ពោលនាង និង នាយក្រឹម រស់នៅក្នុងផ្ទះវីឡាស្រស់ស្អាតជាមួយកូនភ្លោះដ៏គួរឱ្យស្រឡាញ់ដែលទើបនឹងធ្វើពិធីខួបកំណើតកាលពីប៉ុន្មានថ្ងៃមុននេះ ។ អ្វីដែលគួរឱ្យកត់សម្គាល់សុខៗស្រាប់តែ តារាកំប្លែងរូបនេះបានប្តូររូបប្រូហ្វាលនៅក្នុងហ្វេសប៊ុករបស់ខ្លួនជារូបភាពសខ្មៅដែលធ្វើឱ្យមិត្តភក្តិមួយចំនួនមានការងឿងឆ្ងល់គ្រប់គ្នា ។ សូម្បីពិធីករ នាយព្រែក ក៏បានខមិនងឿងឆ្ងល់ពីការប្តូររូបភាពរបស់ ស្រីលាភ ដែរ។

ការប្តូររូបភាពពណ៌សខ្មៅរបស់ ស្រីលាភ បានធ្វើឱ្យអ្នកគាំទ្រ ជាពិសេសមិត្តភក្តិបានបង្ហាញការចាប់អារម្មណ៍នឹងបានដាស់តឿនឱ្យនាងប្តូររូបភាពនេះវិញព្រោះមិនមែនជាប្រផ្នូលល្អនោះឡើយ ។ ប៉ុន្តែយ៉ាងណា គេមិនបានឃើញតារាកំប្លែង ស្រីលាភ ឆ្លើយតបឬប្តូរូបភាពនោះ   ឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post