header ads

Sponsor

ដោយសារតែកៀកដល់ពិធីចូលរោងជ័យ ស្រីស្អាត ហ៊ិន ច័ន្ទនីរ័ត្ន បានត្រៀមរួចរាល់សម្រាប់ពិធីមង្គលរបស់ខ្លួនដែលមានទាំងការអញ្ជើញភ្ញៀវកិត្តិយសទាំងអ្នកនៅក្នុង និងក្រៅសិល្បៈក៏ដូចជាអ្នកមានមុខមាត់នៅក្នុងសង្គមមួយចំនួន។ កាន់តែកៀកដល់ថ្ងៃរៀបការ ហ៊ិន ច័ន្ទនីរ័ត្ន បានបញ្ជាក់ថារាងភ័យនឹងបុកពោះបន្តិច ។​

គេចាំបានថាថ្ងៃទី ២២ ខាងមុខនេះជាថ្ងៃមង្គលរបស់ពិធីការិនីប្រចាំទូរទស្សន៍បាយ័ន ហ៊ីន ច័ន្ទនីរ័ត្ន និងលោក ឌី ពេជ្រ ដែលត្រូវជាក្មួយប្រុសរបស់សម្តេចតេជោ ហ៊ុន សែន  ។ពេលនេះដែរ ហ៊ិន ច័ន្ទនីរ័ត្ន និងអនាគតស្វាមីលោក ឌី ពេជ្រ ក៏បានត្រៀមរួចរាល់សម្រាប់ពិធីអាពាហ៍ ពិពាហ៍របស់ខ្លួន។ តាមគម្រោងពិធីមង្គលការរបស់អ្នកទាំងពីរនឹងរៀបចំឡើង នៅមជ្ឈមណ្ឌលសន្និបាត និង​ពិព័រណ៍កោះពេជ្រ អគារ Gដែលមានការបង្ហើបថានឹងមានភាពអធិកអធមព្រោះអ្នកទាំងពីរសុទ្ធតែជាមនុស្សមានមុខមាត់នៅក្នុងសង្គម ។

ប៉ុន្តែយ៉ាងណាមិនទាន់មានការព្រលយថា ហ៊ិន ច័ន្ទនីរ័ត្ន និងគូដណ្តឹងត្រៀមចំណាយប្រាក់ប៉ុន្មានសម្រាប់ពិធីរបស់ខ្លួននោះឡើយ ។ កាន់តែកៀកដល់ថ្ងៃរៀបការវីដេអូខ្លីៗដែលជាសកម្មភាព Pre-wedding របស់ ហ៊ិន ច័ន្ទនីរ័ត្ន ក៏ត្រូវបានគណនី Tik Tok របស់ លោក ឌី ពេជ្រ បង្ហោះចែកចាយជាបន្តបន្ទាប់ឱ្យ  ហ្វេនៗបានឃើញផងដែរ ។  

អ្វីដែលគួរឱ្យកត់សម្គាល់បើទោះពិធីការិនីរូបស្រស់ ហ៊ិន ច័ន្ទនីរ័ត្ន និងគូដណ្តឹង ឌី ពេជ្រ បានស្គាល់និងស្វែងយល់ចិត្តថ្លើមគ្នារាប់ឆ្នាំមុននឹងឈានដល់ការភ្ជាប់ពាក្យក្តី តែពិធីការិនីធ្មេញច្រពើសរូបនេះបានលើកឡើងថានាងមានអារម្មណ៍ថាបុកពោះខណៈជិតដល់ថ្ងៃពិសេស ។ ពេលនេះដែរ ហ៊ិន ច័ន្ទនីរ័ត្ន នៅបន្តការងារសិល្បៈជាធម្មតាមិនទាន់បន្ទុំស្បែកត្រៀមសម្រស់ដើម្បីធ្វើជាកូនក្រមុំនោះទេ ។ ដោយឡែកបើងាកមកកូនកំដររបស់នាងគឺសុទ្ធតែជាពិធីការិនីរូបស្រស់នៅស្ថានីយទូរទស្សន៍បាយ័ន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post