header ads

Sponsor

ផ្ទុះការចាប់អារម្មណ៍និងបញ្ចេញមតិជាបន្តបន្ទាប់ក្រោយពីបានឃើញវីដេអូប្រុស ស្រី រាំបែបសិចស៊ី នៅក្នុងពិធីតាំងពិពណ៌រថយន្តមួយដែលមើលទៅមានលក្ខណៈស៊ីអារម្មណ៍ជាខ្លាំង ។ នេះជាលើកដំបូងដែលគេបានឃើញការតាំងពិពណ៌ដែលមានការបង្ហាញនូវក្បាច់រាំបែបនេះ។ ក្នុងនោះគេសង្កេតឃើញមានការវែកញែកជាច្រើនដែលមានទាំងការរិះគន់និងការគាំទ្រផងដែរ ។ 

ថ្មីៗនេះគេបានឃើញគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា Reth Mony បានបង្ហោះវីដេអូរបស់នារីពីរនាក់ដែលមានការស្លៀកពាក់សិចស៊ីអមដោយក្បាច់រាំបែបស៊ីអារម្មណ៍ជាមួយបុរសម្នាក់នៅក្នុងកម្មវិធីតាំងពិពណ៌រថយន្តមួយ ។ ភ្ជាប់ជាមួយវីដេអូនោះគណនីយនោះបានបង្ហោះសារថា«ស្រុកយើងមានវប្បធម៌ថ្មីៗទៀតហើយនិយាយនេះមិនមែនខ្ញុំទើសទេមើលទៅដូចមិនសមទំនង (វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន )»។

នេះជាលើកដំបូងដែលគេបានឃើញការរាំដែលមានលក្ខណៈបែបនេះនៅក្នុងកម្មវិធីតាំងពិពិពណ៌ជាសាធារណៈព្រោះកន្លងមកគេធ្លាប់ឃើញតែនៅប្រទេសជិតខាងដែលមានដូចជាប្រទេស ថៃ វៀតណាម និងចិន ជាដើម ។ 

ជាមួយវីដេអូខ្លីនេះក៏មានការបញ្ចេញមតិជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមដោយអ្នកខ្លះបានសម្តែងការរិះគន់ដោយខមិនថា «មិនល្អទេសម្រាប់ខ្មែរចូលចិត្តធ្វើតាមប្រទេសជិតខាង»«គេពង្វក់គ្រប់សកម្មភាពដែលអាចធ្វើទៅបាន»«វប្បធម៌ឆ្កួតៗចំលងលឿនណាស់...» តែក៏មានអ្នកខ្លះបានលើកឡើងបែបវិជ្ជាមានថា«មើលទៅជាធម្មតាទេបងបើកម្មវិធីគេតាំងពិពណ៌ឡានគេធ្វើរបៀបសិចស៊ីសប្បាយហាយសូរចឹងហើយ»«ខ្ញុំមិនចូលចិត្តរបៀបជ្រុលពេកអញ្ចឹងទេប៉ុន្តែ ខ្ញុំមិនចូលចិត្តរបៀបជ្រុលពេកអញ្ចឹងទេ ប៉ុន្តែបើនៅថៃគេមានលើសហ្នឹងថាប្រទេសគេរីកចំរើនទាក់ទាញទេសចរ ហើយមានការងារច្រើនបើនៅថៃគេមានលើសហ្នឹងថាប្រទេសគេរីកចំរើនទាក់ទាញទេសចរហើយមានការងារច្រើន»ជាដើម៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post