header ads

Sponsor

មានការចាប់អារម្មណ៍ក្រោយពីថ្មីៗនេះគេបានឃើញលោកគ្រូ សៀវ សុផល ដែលអ្នកលេងបណ្តាញសង្គមមួយចំនួនតែងហៅថាជាគ្រូជោគជ័យក្រោយពីបានពីបង្រៀនពីមេរៀនមួយចំនួនដែលធ្វើឱ្យដោះខ្លួនរួចពីបំណុល ។ ប៉ុន្តែថ្មីៗនេះលោក សៀវ សុផល បានបង្ហោះសារជាសាធារណៈពាក់ព័ន្ធរឿងសែក។ ក្នុងនោះលោក សៀវ សុផល ថាឧកញ៉ា លី គង់ ទើបងើបពីដេកដោយសារឧកញ៉ារូបនោះបានយកសែកលែងជាប់ជំពាក់បា្រក់របស់លោកទៅប្តីង ។

ជាមួយនឹងការបង្ហាញភស្តុតាងរួមនឹងរូបភាពជាមួយឧកញ៉ា លី គង់ លោកគ្រូ សៀវ សុផល បានរៀបរាប់នៅក្នុងគណនីយហ្វេសប៊ុកជាបន្តបន្ទាប់ថា «ឧកញ៉ា លី គង់ បានយកសែកដែលខ្ញុំ (សៀវ សុផល) អត់បាន(លែង)ជំពាក់លុយ ទៅប្តឹងpolice ព្រហ្មទណ្ឌ័ពីបទ ចេញសែកអត់លុយ ? មនុស្សនេះ ហៅថាម៉េច? ជួយដាក់ប្រភេទមនុស្សនេះមួយម៉ាត់មក ។

ឧកញ៉ា លី គង់ ម្នាក់នេះប្រហែលទើបងើបពីដេក សម័យសម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្តេចនឹងមិនអនុញ្ញាតិអោយ ឧកញ៉ា ចេះតែធ្វើផ្តេសផ្តាស់ ខិលខូច កុហក់police យករឿងដែលកំពុងតែដំណើរការនៅតុលាការ អោយpoliceធ្វើ ។ សំខាន់នោះគឺ សែកលែងជាប់ជំពាក់លុយ យកទៅប្តឹង លេងនិតិវិធី ចាប់សិន រកហេតុផលតាមក្រោយ ! មានលុយ មិនចេះតែបន្លំប្រើ សមត្ថកិច្ច នោះទេ ! លោកឧកញ៉ា លី គង់ ។ឧកញ៉ា លី គង់ បានធើ្វល្បិចខូច២ដងហើយ:ទី១ យកសែកទៅ clear មុនកាលកំនត់ 5ខែ ទី២ យកសែកលែងឬមិនជំពាក់ មិនពាក់ពន្ឋ័ ទៅប្តឹងpolice ព្រហ្មទណ្ទក្រុងភ្នំពេញ ក្នុងគោលបំណង(ល្បិច) ឃុំខ្លួន លេងនិតិវិធី ឃុំខ្លួនខ្ញុំស្របច្បាប់» ?។

នៅក្នុងថ្ងៃទី១១នេះដែរលោក សៀវ សុផល ក៏បានបង្ហោះសារបន្ថែមទៀតថា «ទៅ ខ្ញុំអធិស្ឋានសុំព្រះយេស៊ូប្រទានពរ ដល់ឧកញ៉ា លី គង់ ។ ថ្ងៃក្រោយឈប់លេងខូចគេ យកសែកត្រូវប្រគល់មកអោយខ្ញុំវិញ ក្រោយធ្វើកិច្ចសន្យារួច តែមិនត្រឹមតែមិនប្រគល់អោយខ្ញុំវិញទេ ! មេធាវីខ្ញុំ ផ្ញើលិខិតទៅ២ដង ហើយ នៅតែមិនប្រគល់អោយខ្ញុំវិញ ។ តាមពិតមានគម្រោងខូចចឹងសោះ ។ យកសែក obsolete អត់បានការ (សែកលែងជំពាក់លុយ)ទៅធ្វើបទចោទ ប្តឹង police ព្រហ្មទណ្ឌក្រុងភ្នំពេញ ពីបទចេញសែកអត់លុយទៅវិញ ទៅវិញ ។ ចង់ធ្វើបាបខ្ញុំមធ្យម ងុំនោះគឺកុហក់ police ឬ និយាយ/រាយការណ៏ប្រាប់ police មិនអស់ ថារឿង ឬសំណុំរឿងកំពុងតែបន្តនិតិវិធីនៅ តុលាការ នៅឡើយ ។សូមព្រះប្រទានពរ លោកឧកញ៉ា ។ សូមអរគុណ ខ្ញុំភ័យ ព្រោះខ្ញុំមនុស្សតើ ។ខ្ញុំត្រូវគេបង្ខូចឈ្មោះ ទាំងមិនដែលបានធ្វើអាក្រក់ បើលោកឧកញ៉ា លី គង់ ចង់បង្ខូចឈ្មោះខ្ញុំម្តងទៀត ក៏មិនលើសទៅណាទេ »។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post