header ads

Sponsor

តារាចម្រៀង អ៊ីណូ បានបង្ហោះសារដា់ស់តឿនដល់BAទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន ជាពិសេសកុំឱ្យដូចលោកពោលតម្លៃខ្លួនក្នុងមួយឆ្នាំប្រមាណជា៨ម៉ឺនដុល្លារ តែជាក់ស្តែងទទួលបានតែជាងពាក់កណ្តាលប៉ុណ្ណោះ ។ ប៉ុន្តែយ៉ាងណាតារាចម្រៀងរូបនេះមិនបានបង្ហាញពីម្ចាស់ប្រេនដែលធ្វើបែបនេះដាក់រូបលោកឡើយ។ 

ក្រៅពីតារាចម្រៀងលោក  អ៊ីណូ ក៏ជាអ្នកផ្សព្វផ្សាយឱ្យផលិតផលមួយចំនួនដែរ ហើយបើនិយាយពីតម្លៃខ្លួនរបស់លោកវិញក៏ខ្ពស់មិនធម្មតា តែថ្មីៗនេះលោកត្រូវម្ចាស់ប្រេនមួយធ្វើស៊ីដែលធ្វើឱ្យតារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះមានអារម្មណ៍សេធជាខ្លាំង ។ ក្នុងនោះលោកបាននិយាយថា«សេដអត់លុយប្រាំបីម៉ឺនដុល្លាក្នុង1ឆ្នាំគេបើកអោយបានតែ 46,666.66$មុនតំបូងឥឡូវខែថ្មីគេរត់បាត់អោយរៀង ណូណូ 🙄លើកក្រោយត្រូវតែមានមេធាវីការពារខ្លួនឯងណាបងប្អូនBA ផ្សេងៗ»។ដ្បិតបានលើកឡើងបែបនេះក្តីតែតារាចម្រៀង អ៊ីណូ មិនបានបង្ហាញពីអត្តសញ្ញាណរបស់ម្ចាស់ប្រេនដែលបានធ្វើបែបនេះមកលើរូបលោកនោះទេ ។ 


អ៊ីណូ ក៏ជាតារាចម្រៀងដែលមានប្រជាប្រិយភាពនិងមានហាងឆេងខ្ពស់បើទោះលោកមិនមែណជាតារាលំដាបប្រទេសក៏ដោយ ។ យ៉ាងណាមិញនៅក្នុងរយៈពេលនេះលោកក៏កំពុងមមា ញឹកនៅក្នុងការកើបប្រាក់នៅតាមឆាកប្រគំតន្រ្តីនានា ជាពិសេសនៅតាមបណ្តារខេត្តផងដែរ ។ ក្រៅពីការងារសិល្បៈ អ៊ីណូ ក៏មានមុខរបរបន្ទាប់បន្សំនៅក្នុងដៃផងដែរ ។ អ្វីដែលកត់សម្គាល់ក្រោយពីចែកផ្លូវជាមួយភរិយា អ៊ីណូ មិនទាន់រកបានម្ចាស់ស្អំបេះដូងថ្មីនៅឡើយ     ទេ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post