header ads

Sponsor

មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីមុននេះបន្តិចតារាស្រីរូបស្រស់ អៀ ម៉េងលិ បានបង្ហាញភាពរីករាយក្រោយចាប់បានអតីតគូស្នេហ៍លោក សកល ដែលជំពាក់ប្រាក់នាងនឹងបានគេចខ្លួនជាច្រើនខែ។ អៀ ម៉េងលិ ក៏បានបន្ថែមថាមិនមែនមានតែលោក សកល មួយរូបទេនៅមានអ្នកបន្ទាប់ទៀតដែលនាងត្រូវចាត់វិធានការតាមផ្លូវច្បាប់។

គេចាំបានថាកាលពីអំឡុងខែតុលាឆ្នាំ ២០២២ តារាស្រី អៀ ម៉េងលិ បានប្រកាសផ្តាច់ចំណងស្នេហ៍ពីអតីតគូស្នេហ៍លោក សកល បន្ទាប់ពីបានទាក់ទងគ្នាប្រមាណជា ៥ឆ្នាំ ។ មិនត្រឹមប្រកាសចែកផ្លូវទេ អៀ ម៉េងលិ ថែមទាំងឱ្យលោក សកល ចេញមុខទូទាត់បំណុលចំនួន៨ម៉ឺនដុល្លារជាមួយរូបនាងថែមទៀត  តែក្រោយមករឿងរ៉ាវនេះក៏ស្ងាត់ឈឹងស្របស្រីស្រស់ អៀ ម៉េងលិ ក៏រកបានដៃគូថ្មីជាបុរសសង្ហាហើយថែមទាំងជាកូនអ្នកមានមុខមាត់នៅក្នុងសង្គម ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នៅក្នុងថ្ងៃទី ១២ នេះ អៀ ម៉េងលិ បានបង្ហោះរូបភាពរបស់លោក សកល ជាថ្មីភ្ជាប់ដោយសារថា«ឲចាប់ហែងទាល់បានគិតថារួចខ្លួនមែនចាប់ហើយចាំធ្វើពួកមីបន្ទាប់ទៀត ពួកងែងកុំសង្ឃឹមរួចខ្លួនអាញ់ប្រាប់»។

អ្វីដែលគួរឱ្យកត់សម្គាល់ក្រោយពីប្រេះស្រាំចំណងស្នេហ៍ជាមួយលោក សកល ដែលជាអតីតនិស្សិតដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេសភា្លម អៀ ម៉េងលិ ក៏បានរកឃើញអ្នកស្អំបេះដូងភ្លាមៗដែលជាបុរសរូបសង្ហា ។ ដ្បិតស្គាល់គ្នារយៈពេលខ្លី តែ អៀ ម៉េងលិ តែងសរសើរគូស្នេហ៍ថាជាបុរសដែលល្អនិងយល់ចិត្តនាង តែយ៉ាងស្រីស្រស់រូបនេះមិនទាន់មានបំណងរៀបការទៅតាមប្រពៃណីខ្មែរទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post