header ads

Sponsor

មហាជនជាអ្នកគាំទ្រតារាចម្រៀង ឈួន សុវណ្ណឆៃ បានសម្តែងការរីករាយក្រោយឃើញតារាចម្រៀងដែលស្ពាយងារជាអ្នកមេម៉ាយកូនបីរូបនេះបានបង្ហាញរូបភាពជាមួយបុរសម្នាក់ក្នុងឈុតជាកូនកំលោះនិងកូនក្រមុំយ៉ាងស្រស់ស្អាត ។ជាមួយនោះដែរ ឈួន សុវណ្ណឆៃ ក៏បានបិទមុខខាងកូនប្រុសដោយរូបស្ទីគ័របេះដូងបេះដូងផងដែរ។

ថ្មីៗនេះតារាចម្រៀងដែលនិយមពាក់គ្រឿងមាសធំៗអ្នកនាង ឈួន សុវណ្ណឆៃ បានបង្ហាញរូបភាពយ៉ាងស្រស់ស្អាតជាមួយបុរសម្នាក់ដោយភ្ជាប់ជាមួយសារខ្លីថា «អគុណប្តីសម្លាញ់ធ្វើរអោយអូនមានកិត្តិយស»។រូបភាពទាំងនេះធ្វើឱ្យមានការសង្ស័យពីសំណាក់អ្នកគាំទ្រថាតិចស្ងាត់ ៗឈួន សុវណ្ណឆៃ ត្រៀមរៀបការទេដឹង ព្រោះរូបភាពនេះដូចជារូបភាព Pre- Wedding ដែលមានការតុបតែងខ្លួនទៅដោយសម្លៀកបំពាក់បុរាណជាច្រើនឈុតយ៉ាងស្រស់ស្អាត ។

ប៉ុន្តែយ៉ាងណានេះគ្រាន់ជាការសម្តែងMV ថ្មីរបស់តារាចម្រៀង ឈួន សុវណ្ណឆៃ ប៉ុណ្ណោះ ព្រោះកូនកំលោះរបស់អ្នកនាងគ្មាននរណាក្រៅពីតារាសម្តែងជើងចាស់លោក  ជា សំណាង ឡើយ ។ សម្រាប់ឈុតនេះនាង និងលោក ជា សំណាង សម្តែងនៅក្នុងបទចម្រៀងដែលមានចំណងជើងថា « ម្លប់ស្នេហា» ដែលបទនេះបង្ហាញពីក្តីស្រឡាញ់ពិតរបស់ភាគីខាងប្រុសមកលើគូស្នេហ៍ជានារី។ ឈួន សុវណ្ណឆៃ ក៏បានឱ្យដឹងថា អត្ថន័យបទចម្រៀងមួយនេះក៏ដូចទៅនឹងជីវិតឯកជនរបស់នាងខ្លះៗដែរ ។

បើទោះធ្លាប់សម្តែងឈុតស្នេហាជាមួយតារាប្រុសដែលមានដូចជាលោក ទេព រិនដារ៉ូ ក្តី តែនៅពេលបានរួមសម្តែងជាមួយតារាសម្តែងរៀមច្បង ជា សំណាង អ្នកនាង ឈួន សុវណ្ណឆៃ បែរជាមានអារម្មណ៍ថាអៀន ព្រោះជាលើកដំបូងដែលអ្នកទាំងពីរបានសម្តែងរួមគ្នា ។គួរឱ្យដឹងថា បើទោះមិនមែនជាតារាចម្រៀងនៅក្នុងទ្រនំណាក្តី តែ ឈួន សុវណ្ណឆៃ តែងចំណាយប្រាក់ផ្ទាល់ខ្លួនដើម្បីផលិតបទចម្រៀងថ្មីជាOriginal Song និងច្រៀ ងCover បទសម័យដើមជាហូរហែរ ។ ឈួន សុវណ្ណឆៃ ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលមានជីវភាពហាយសូរមិនធម្មតាបើទោះអ្នកនាងស្ពាយងារជាអ្នកមេម៉ាយកូនបីនាក់ក្តី៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post