header ads

Sponsor

ក្រោយពីស៊ែររឿងប្តីប្រពន្ធថ្មីថ្មោងថៅកែពេជ្រ  ទ្រី ដាណា លោក ព្រឹង ច័ន្ទបុត្រ ដែលជាអតីតតារាសម្តែងរូបសង្ហា និងជាឪពុកក្មេកតារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា បានធ្លោយមាត់ថា «យកប្រពន្ធអ្នកមាន ឬអ្នកធំហើយ បានធ្វើធំមានតែនៅក្នុងកុនទេជីវិតពិតផេះ »។ ជាមួយគ្នានោះអតីតតារាសម្តែងរូបនេះបានបញ្ជាក់ថាលោកនិយាយជាការពិតមិនបានកុហកទេព្រោះលោកឆ្លងកាត់រឿងនេះអស់ហើយ។

មហាជនជាអ្នកលេងបណ្តាញសង្គមពិតជាបានជ្រាបហើយថាក្រោយរៀបការជាមួយលោកស្រី ទ្រី ដាណា ប្រមាណជាង ១០ថ្ងៃលោក រស់ រាជ្ជសាល ក៏ត្រូវបានភរិយាឱ្យកាន់តំណែងជាអគ្គនាយកនៅក្នុងក្រុមហ៊ុនដែលធ្វើឱ្យមហាជនជាអ្នកតាមដានលាន់មាត់សរសើរគ្រប់គ្នា ។

ប៉ុន្តែក្នុងនោះអតីតតារាសម្តែង ព្រឹង ច័ន្ទបុត្រ បែរជាធ្លោយមាត់នៅក្នុងបណ្តាញសង្គមដោយស៊ែររូបភាពរបស់លោកស្រី ទ្រី ដាណា និងស្វាមីព្រមទាំងពោលថា «យកប្រពន្ធអ្នកមានឬអ្នកធំហើយបានធ្វើធំមានតែនៅក្នុងកុនទេជីវិតពិតផេះ»។ក្នុងនោះក៏មានអ្នកខ្លះគាំទ្រការលើកឡើ ងរបស់លោក តែក៏មានអ្នកខ្លះមិនបានគាំទ្រ ។ តែលោក ព្រឹង ច័ន្ទបុត្រ បាននិយាយនៅក្នុងខមិនថា អាយុប៉ិនលោកប្រពន្ធម៉ាកណាក៏យកអស់ដែរកុំចង់មកកុហកលោកអី ។

គេចាំបានថាលោក ព្រីង ច័ន្ទបុត្រ គឺជាអតីតតារាសម្តែងដែលមានរូបរាងស្រស់សង្ហាលោកចាប់ផ្តើមមានឈ្មោះបោះសំឡេងក្រោយពីបានសម្តែងចម្រៀងខារ៉ាអូខេបទF4ដែលជាខ្សែរឿងដ៏ល្បីរបស់តៃវ៉ាន់កាលពីច្រើនឆ្នាំមុន។  ដែលចម្រៀងនោះរួមមានរូបលោក និងលោក ស៊ុក សុភា  យូ ឌីស្កូ សោ ពន្លឺ  រួមនិង តារាសម្តែង កែវ ពេជ្រពិសី ។ ប៉ុន្តែលោក ព្រីង ច័ន្ទបុត្របានចាកចេញពីអាជីពសិល្បៈក្រោយពីបានរៀបការជាមួយប្អូនស្រីអ្នកមានមុខមាត់និងឋានៈនៅក្នុងសង្គម្នាក់ តែគួរឱ្យស្តាយក្រោយមកក៏បានចែកផ្លូវគ្នា ។សព្វថ្ងៃលោក ព្រីង ច័ន្ទបុត្របានរួមរស់ជាមួយដៃគូថ្មីជាអ្នកម្តាយក្មេករបស់តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post