header ads

Sponsor

មានការចាប់អារម្មណ៍ខ្លាំងខណៈកាលពីម្សិលមិញនេះអ្នកនាង ស្រីអូន ដែលមានតួនាទីជា ប្រធានក្រុមប្រឹក្សាភិបាលថ្មី នៃក្រុមហ៊ុន បុស្បា ប្រផឹធី ឯ.កបានចេញមុខឡាយទាំងទឹកភ្នែកដើម្បីទទួលខុសត្រូវជូនអតិថិជន ដោយសារពេលនេះផ្ទះវីឡារបស់អ្នកនាងទើបសាងសង់បានត្រឹម ១០ភាគរយ ខណៈជិតដល់ថ្ងៃសន្យាជូនដល់អតិថិជននៅដើមឆ្នាំ ២០២៤នេះ ។

គេចាំបានថាក្រោយពីស្វាមី ឈាង រ័ត្ន ទទួលមរណភាពអ្នកនាង ស្រីអូន ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលថ្មីនៃក្រុមហ៊ុន បុស្បា ប្រផឹធី ឯ.កកាលពីដើមខែវិច្ឆិកា ដើម្បីមើលការខុសត្រូវបន្ត ។ អ្វីដែលគួរឱ្យកត់សម្គាល់បើតាមការឡាយវីដេអូរបស់ ស្រីអូន បានឱ្យដឹងថាខាងក្រុមហ៊ុនត្រូវប្រគល់ជូនផ្ទះវីឡាដល់អតិថិជនប្រមាណជា១៦១វីឡានៅអំឡុងខែមករា ខាងមុខនេះ ។ ប៉ុន្តែជាលទ្ធផលផ្ទះវីឡាទាំងនោះទើបសាងសង់បានប្រមាណជា ១០ភាគរយប៉ុណ្ណោះខណៈអតិថិជនខ្លះបានបង់ប្រាក់រាប់សែនដុល្លាររួចរាល់អស់ហើយ ។ ប៉ុន្តែយ៉ាងណា ស្រីអូន មិនបាននិយាយពីមូលហេតុដែលមិនមានប្រាក់ក្នុងការសាងសង់ផ្ទះជូនអតិថិជនឡើយ ដោយគ្រាន់តែបង្ហើបថារឿងអតីតកាលអ្នកនាងមិនចង់រំឮកទេព្រោះមានរឿងច្រើន ។

ទោះបីជាយ៉ាងនេះក្តីអ្នកនាង ស្រីអូន បាននិយាយទាំងទឹកភ្នែកខ្លួននឹងទទួលខុសត្រូវនូវក្នុងរឿងទាំងនេះព្រោះអ្នកនាងស្រឡាញ់កិត្តិយសណាស់។ប្រសិនបើអតិថិជនផ្តល់ឱកាសនិងពេលវេលាអ្នកនាងនឹងសាងសង់ផ្ទះជូនភ្ញៀវទៅតាមការសន្យា។ប៉ុន្តែបើអតិថិជនមិនពេញចិត្តឬខឹងសម្បារអាចចាប់អ្នកនាងដាក់គុកបានអ្នកនាងរីករាយនឹងធ្វើតាមច្បាប់ ។ បន្ថែមពីនេះ ស្រីអូន បាននិយាយយ៉ាងជឿជាក់ថានឹងលក់ឡាយឡុងដីឡូតិ និងផ្ទះមួយចំនួននៅក្នុងបុរីបុស្បាដើម្បីយកប្រាក់មកសាងសង់ប្រភេទផ្ទះវីឡាជូនភ្ញៀវរបស់ខ្លួន។ជាមួយគ្នានោះក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួនបានខមិនថា ស្រីអូន កំពុងសម្តែង តែអ្នកនាងបានលើកឡើងថាខ្លួនមិនមែនជាប្រភេទមនុស្សសម្តែងយកអ្នកទស្សនាដើម្បីលក់ទេ ។ បច្ចុប្បន្នអ្នកនាងមិនខុសពីពាក្យពោលថា«ចុះទឹកក្រពើឡើងលើខ្លានោះឡើយ»។ ជាមួយការលើកឡើងរបស់ ស្រីអូន ក៏មានអ្នកតាមដានជាច្រើនបានខមិនលើកទឹកចិត្តដល់អ្នកនាងផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post