header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះតារាស្រីរូបស្រស់ រឿន ណាត បានតែងខ្លួនយ៉ាងស្រស់ស្អាត តែសម្លៀកបំពាក់រួមនឹងម៉ូដសក់គឺដូចគ្នាទៅនឹងស្ទីលរបស់តារាចម្រៀង Lisa សមាជិកក្រុម BLACKPINK។ ប៉ុន្តែយ៉ាងណា រឿន ណាត ក៏បានប្រាប់ពីមូលហេតុដែលខ្លួនលេងស្ទីលហ្វេសសិនដូចតារាចម្រៀង Lisa ។

ថ្មីៗនេះស្រីស្អាត រឿន ណាត ដែលជាអតីតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ បានចែករំលែករូបភាពយ៉ាងស្រស់ស្អាតរបស់ខ្លួននៅក្នុងគណនីយហ្វេសប៊ុក ។ ប៉ុន្តែរូបភាពរបស់ស្រីស្អាតរូបនេះត្រូវបានគេមើលឃើញថាមានការតុបតែងខ្លួននិងសម្លៀកបំពាក់ក៏ដូចជាពណ៌ ដូចគ្នាបេះដាក់ទៅនឹងសមាជិកក្រុមBLACKPINK គឺ Lisa។ដោយសារ Lisa ជាតារាចម្រៀង K-Pop ដែលមានដើមកំណើតជាជនជាតិថៃនោះបានធ្វើឱ្យប្រជាជនថៃជាច្រើនបាននាំគ្នាសម្រុកចូលមកខមិនវាយប្រហារឱ្យតារាស្រី រឿន ណាត ថាចម្លងស្ទីលតាម Lisa។

ប៉ុន្តែយ៉ាងណា អតីតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ រូបនេះបានបញ្ជាក់ពីមូលហេតុដែលនាងតែងខ្លួនដូចតារាចម្រៀង Lisaដោយសារតារាចម្រៀង K-Pop រូបនេះជាអាយដលនាង។ ក្នុងនោះ  រឿន ណាត បានលើកឡើងនៅក្នុងខមិនថា« អ្នកស្គាល់ខ្ញុំមិត្តភក្តិជិតស្និតដឹងហើយថាខ្ញុំស្រលាញ់Lisa ខ្លាំងឃើញថៃចេញមកប្រតិកម្ម យីគ្រាន់តែធ្វើខ្លួនតាមidolខ្លួនអត់បាន»។

អ្វីដែលគួរឱ្យកត់សម្គាល់ដោយសារ មិនចង់ឱ្យមានជនជាតិថៃចូលមកបញ្ចេញមតិវាយប្រហារមកលើរូបភាពរបស់ខ្លួនតារាស្រី រឿន ណាត បានសម្រេចបិទការខមិននោះតែម្តង ។ទោះបីជាយ៉ាងនេះក្តីរូបភាពរបស់ស្រីស្រស់ រឿន ណាត ក្នុងការតុបតែងខ្លួនមួយឈុតនេះពិតជាបានធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរពីសម្រស់របស់នាងស្ទើរគ្រប់គ្នា ។ មិនខុសពីមិត្តភក្តិដទៃ រឿន ណាត ក៏កំពុងមានហាងឆេងខ្ពស់នៅក្នុងការសម្តែងរឿងនិងផ្សព្វផ្សាយផលិតផលនានា ក៏ដូចជាបង្ហាញវត្តមាននៅក្នុងកម្មវិធីធំៗជាច្រើន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post