header ads

Sponsor

ក្រោយឃើញអតីតបងថ្លៃអ្នកនាង ស្រីអូន បានបង្ហោះរូបភាពម្តាយរបស់ខ្លួននៅក្នុងបណ្តាញសង្គមលោក ឈាង ណារីន ដែលជាប្អូនថ្លៃរបស់អ្នកនាង ស្រីអូន បានបោះសម្តីថា« ផុសរូបថតម្ដាយខ្ញុំធ្វើអ្វី?បើ ១ឆ្នាំទល់ ១ឆ្នាំ...»។ការលើកឡើងរបស់លោក ឈាង ណារីន បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបានចូលទៅខមិនបញ្ចេញមតិព្រោងព្រាត ។ 

គេចាំបានថានៅក្នុងថ្ងៃទី ១៧នេះអ្នកនាង ស្រីអូន បានបង្ហោះរូបភាពអតីតអ្នកម្តាយក្មេក ហ្គិច លី រួមទាំងពាក្យអរគុណដល់អតីតប្អូនថ្លៃលោក ឈាង ណារីន ទៀតផង ។ ក្នុងនោះអ្នកនាង ស្រីអូន បានរៀបរាប់ថា«កាត់ទឹកមិនដាច់កាត់សាច់មិនបានឃើញសំនេររបស់នីសាខ្ញុំរំភើបចិត្ត ព្រោះស្រីតូចធំឡើងត្រូវមានមាមីងល្អៗជួយប្រៀនប្រដៅ អរគុណប្អូនថ្លៃ ឈាងណារីន

ការដាក់ sticker នេះជាផ្ដល់កំលាំងចិត្តអោយខ្ញុំប្រឹងដោះស្រាយស្រោចស្រង់បុរីបុស្បាអោយបាន ព្រោះជាគម្រោងដែលបងរ័ត្នគាត់ស្រលាញ់ខ្លាំង ម៉ែក្មេកកុំបារម្ភថ្ងៃទី 08 ខែ 10 ខ្ញុំបានសន្យាជាមួយបងរ័ត្នថា នឹងចូលជួយបុរីបុស្បាខ្ញុំមិនហ៊ានសន្យាថាធ្វើបានទេ តែខ្ញុំនិងព្យាយាមដោយមិនបោះបង់ ព្រោះបងរ័ត្នស្រលាញ់អចលនទ្រព្យណាស់»។

ប៉ុន្តែការបង្ហាញរូបភាពអតីតម្តាយក្មេកនៅក្នុងបណ្តាញសង្គមរបស់អ្នកនាង ស្រីអូន ត្រូវបានលោក ឈាង ណារីន បង្ហាញការមិនពេញចិត្តដោយបានលើកឡើងថា«ផុសរូបថតម្ដាយខ្ញុំធ្វើអ្វី?បើ ១ឆ្នាំទល់ ១ឆ្នាំ មិនដែលឃើញតេទូរស័ព្ទមកសួរសុខទុក្ខគាត់ម្ដងផងនឹង..»។ជាមួយសាររបស់លោក ឈាង ណារីន ក៏មានការបញ្ចេញមតិជាហូរហែរផងដែរ ។ ប៉ុន្តែយ៉ាងណាគេមិនទាន់ឃើញអ្នកនាង ស្រីអូន តបចំពោះអតីតប្អូនថ្លៃ ឈាង ណារីន នោះទេ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post