header ads

Sponsor

ក្រោយពីស្ងប់ស្ងាត់មួយរយៈពេលនេះរឿងរ៉ាវរបស់អ្នកនាង ស្រីអូន ចាប់ផ្តើមផ្ទុះជាថ្មីក្រោយអ្នកនាងបានចេញមុខឡាយវីដេអូជាបន្តបន្ទាប់និយាយពីផ្ទះវីឡានៅបុរី បុស្ប៉ា ដែលជិតដល់ពេលប្រគល់ជូនអតិថិជន តែលទ្ធផលទើបធ្វើបាន១០ ទៅ ២០ភាគរយប៉ុណ្ណោះ ។ ខណៈកំពុងជួបឧបសគ្គក៏មានបងប្អូនចង់ជួយម្នាក់១ដុល្លារ តែអ្នកនាងមិនទទួលព្រោះហេតុផល ស្រីអូន នៅតែជា ស្រីអូន ដែលរឹងមាំ ។

អ្នកនាង ស្រីអូន បានឡាយវីដេអូថាមានបងប្អូនដែលស្រឡាញចូលចិត្តអ្នកនាងមានគម្រោងចង់រៃគ្នាម្នាក់១ ដុល្លារដើម្បីជួយ តែអ្នកនាងមិនទទួលទេបើទោះពេលនេះអ្នកនាងធ្លាក់ដល់ចំណុចសូន្យក៏ដោយ ។ ស្រីអូន បាននិយាយថាអ្នកនាងទទួលយកតែការស្រឡាញ់ពីបងប្អូន និងកម្លាំងចិត្តមិនទទួលជំនួយឡើយ ព្រោះ ស្រីអូន នៅតែជា ស្រីអូន ដែលរឹងមាំ ។

បន្ថែមពីនោះ ស្រីអូន បានបញ្ជាក់ថាបើមានអ្នកផ្តល់ជំនួយអ្នកនាងនឹងយកទៅជួយកុមារកំព្រាឬកុមារដែលគថ្លង់វិញ ។ ជាចុងក្រោយ ស្រីអូន បានប្រកាសថាខ្លួនមិនមែនជាមនុស្សថោកទាបរត់ចោលអតិថិជនដែលបានទិញផ្ទះវីឡាចំនួន ១៦១ផ្ទះនៅក្នុងបុរីបុស្ប៉ាទេ។ អ្នកនាងសុំឱ្យអតិថិជនទុកពេលវេលាដើម្បីឱ្យអ្នកនាងអាចរកប្រាក់ដើម្បីសង់ផ្ទះវិឡាទៅតាមកិច្ចសន្យា ។

អ្វីដែលចាប់អារម្មណ៍អ្នកនាង ស្រីអូន ក៏បានប្រកាសថាដើម្បីជួយដល់បុរីបុស្ប៉ា អ្នកនាងនឹងប្រកាសក្ស័យធនបិទក្រុមហ៊ុនមួយដែលបានបើកដំណើរការជិត១០ឆ្នាំដើម្បីយកប្រាក់មកសង់ ផ្ទះវីឡានឹងទទួលខុសត្រូវឱ្យអតិថិនជននៅក្នុងបុរីបុស្ប៉ា ហើយកន្លងមកអ្នកនាងក៏ធ្លាប់សន្យាជាមួយអតីតស្វាមី ឈាង រ័ត្ន ថានឹងមកជួយ បុរីបុស្ប៉ា តែមិនទាន់បានមកផងអតីតស្វាមីក៏ចាកចេញទៅ ។

ក្នុងនោះស្រីអូន ថាការដែលមកទទួលយកការងារនៅបុរីបុស្ប៉ាដូចជាមកទទួលយកថ្មបាក់ ។ ជាមួយនឹងការលើកទឹកចិត្តដល់ ស្រីអូន ក៏មានមហាជនមួយចំនួនបានសម្តែងការសោកស្តាយក្រោយឮថា អ្នកនាងត្រៀមនឹងបិទក្រុមហ៊ុនមួយតាមរយៈការប្រកាសក្ស័យធន តែយ៉ាងណា ស្រីអូន មិនទាន់បានប្រាប់ឈ្មោះក្រុមហ៊ុនដែលត្រៀមនឹងក្ស័យធននោះនៅឡើយទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post