header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះតារាសម្តែងដែលធ្លាប់មានឈ្មោះបោះសំឡេង សឿ សុធារ៉ា បានត្អូញត្អែរថាផ្ទះដែលអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ ឧបត្ថម្ភឱ្យកាលមួយឆ្នាំមុននាងមិនទាន់ទទួលបាននៅឡើយទេ ។ អ្វីដែលគួរឱ្យអាណិតនោះសព្វថ្ងៃអតីតភរិយារបស់លោក សាពូន មីដាដា កំពុងរស់នៅក្នុងផ្ទះជួលមួយនៅឯជាយក្រុង ភ្នំពេញ។

ដ្បិតមានសុខភាពល្អប្រសើរក្តី តែរហូតមកដល់ពេលនេះ សឿ សុធារ៉ា ហាក់មិនទាន់មានផលិតកម្មណាចាប់អារម្មណ៍ចំពោះនាងនោះទេ ។ យ៉ាងណាមិញមួយរយៈមុននាងក៏ធ្លាប់បានប្រកាសលក់កាបូបរបស់ខ្លួនដើម្បីយកប្រាក់មកបង់ថ្លៃសិក្សាឱ្យកូនស្រីច្បង សាពូន ដារ៉ាពិមា ន ។ ជាសំណាងលោក ជំទាវ ហាក់ ដាណា ក៏បានជួយជាទឹកប្រាក់ដល់រូបនាងចំនួន ៦០០ដុល្លារផងដែរ ។

អ្វីដែលកត់សម្គាល់ស្ងាត់មួយរយៈពេលនេះអតីតតួឯកស្រីនៅក្នុងរឿង​​  «ព្រះគោព្រះកែវ»រូបនេះបានបង្ហោះសារនៅក្នុងហ្វេសប៊ុកថា«បងប្អូនទាំងអស់គ្នាគឺនាងខ្ញុំមានន័យប្រាប់ទៅបងប្រុស សាវិន ហ្វីលីព ថានាងខ្ញុំមិនបានទទួលផ្ទះពីបុរីមនដានីគំរោងទី ២៩ ទេ, ហើយនាងខ្ញុំចង់មានមុខរបរផ្ទាល់ខ្លួនដើម្បីទ្រទ្រង់ឆាកជីវិតខ្លួននិងកូនៗនាងខ្ញុំផង»។ពេល នេះដែរ សឿ សុធារ៉ា កំពុងរស់នៅក្នុងផ្ទះជួលមួយនៅជាយក្រុងភ្នំពេញជាមួយកូនៗនិងឪពុកដែលកំពុងមានជំងឺ ។ ក្នុងមួយខែ សឿ សុធារ៉ា ត្រូវចំណាយប្រាក់ក្នុងការជួលផ្ទះចំនួន ១៥០ដុល្លារ ។

គេចាំបានថាកាលពីចុងឆ្នាំ២០២២ដោយឃើញជីវភាពធ្លាក់ដុនដាបឯកឧត្តម ខៀវ  កាញារីទ្ធទ្ធ  បានចេញមុខជួយឧបត្តម្ភផ្ទះមួយខ្នងតម្លៃ២ម៉ឺនដុល្លារដល់តារាសម្តែងរូបនេះ។  ប៉ុន្តែយ៉ាងណារហូតមកដល់បច្ចុប្បន្ន សឿ សុធារ៉ា បានបញ្ជាក់ថាផ្ទះដែលឯកឧត្តម ខៀវ  កាញារីទ្ធ  ឧបត្ថម្ភនោះនាងមិនទាន់បានទទួលនៅឡើយទេដែលមកដល់សព្វថ្ងៃប្រមាណជាមួយឆ្នាំ ហើយរឿងនេះនាងក៏បានជម្រាបទៅឯកឧត្តមហើយដែរ។ ការលើកឡើងរបស់ សឿ សុធារ៉ា បានធ្វើឱ្យមហាជនដែលជាអ្នកគាំទ្ររូបនាងមានការអាណិតអាសូរនិងជូនពរឱ្យនាងឆាប់ទទួលបានការងារនៅក្នុងសិល្បៈដើម្បីអាចរកចំណូលជួយដល់ក្រុមគ្រួសារក៏ដូចជាមើលថែដល់ឪពុកដែលមានវ័យចាស់ជរាទៅហើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post