header ads

Sponsor

មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយស្ងាត់ៗស្រាប់តែឃើញប្អូនស្រីតារាពហុជំនាញ ខាត់ សុឃីម  ខាត់ សួស្តី ចេញបទចម្រៀងជាលើកដំបូងនៅក្នុងទ្រនំអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ។ បទដំបូងរបស់តារាចម្រៀងដែលជាកូនស្រីនៅក្នុងត្រកូល ខាត់ រូបនេះក៏ត្រូវបានអ្នកលេងបណ្តាញសង្គមលាន់មាត់សរសើរថាពីរោះគ្រប់គ្នា ។

«ស្នាមមេដៃ» ជាបទចម្រៀងដំបូងរបស់ ខាត់ សួស្តី នៅក្នុងផលិតកម្មហ្គាឡាក់ស៊ី ដែលទើបចេញកាលពីពីរថ្ងៃមុននេះ ។ បទដំបូងរបស់ ខាត់ សួស្តី ក៏ទទួលបានការលាន់មាត់សរសើរពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនហើយក្នុងនោះក៏មានការចាប់អារម្មណ៍ចំពោះវត្ត មានរបស់នាងនៅក្នុងទ្រនំមួយនេះ ។ ប៉ុន្តែយ៉ាងណាក៏ក្លាយខ្លួនជាតារាចម្រៀងនៅក្នុងផលិត កម្មហ្គាឡាក់ស៊ីរបស់អ្នកចម្រៀងភ្លេងការរូបនេះហាក់មិនមានសភាពហ៊ឹកហ៊ាក់ឬពិធីទទួលដូចតារារៀមច្បងល្បីៗនាពេលកន្លងមកនោះទេ ។

គួររំឮកថា ខាត់ សួស្តី កាន់តែទទួលបានការប្រជាប្រិយភាពក៏ដូចជាចាប់អារម្មណ៍ខ្លាំងក្រោយពីបានច្រៀងបទ«យប់ម៉ោង ១២ »របស់ ទេព ពិសិដ្ឋ មកជាចង្វាក់ប្រពៃណី ហើយថ្មីៗនេះទៀតសោតនាងក៏បានច្រៀងបទកំពុងល្បីរបស់ឧកញ៉ា ខេមរៈ សិរីមន្ត ដែលមានចំណងជើងថា«Call Me PAPA« មកជាVersion ប្រពៃណីដែលកាន់តែធ្វើឱ្យអ្នកទស្សនាមានការប្លែកអារម្មណ៍ជាខ្លាំង ។

អ្វីដែលកត់សម្គាល់សំងំៗស្រាប់តែ ខាត់ សួស្តី បង្ហាញវត្តមាននៅក្នុងទ្រនំហា្គឡាក់ស៊ីជាមួយនឹងការបង្ហើរបទចម្រៀងមនោសញ្ចេតនាយ៉ាងពិរោះដែលមានចំណងជើងថា«ស្នាមមេដៃ»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post