ក្រោយឃើញតារាសម្តែងនិងជាអ្នកនិពន្ធលោក សយ រតនា បង្ហោះសារបែបឌឺដងថាភរិយាភរិយាខ្លួន គឹម លីហ្សា ជាស្រ្តីល្មោភកាមនោះ។ លោក គឺវ វុឌ្ឍី បានចេញមុខតបវិញថាភរិយាលោកជាស្រី្តដ៏ល្អសម្រាប់គ្រួសារនិងសាច់ញាតិ ។
មានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គម ជាពិសេសអ្នកដែលជាហ្វេន របស់ គឹម លីហ្សា ក្រោយបានឃើញនាងចេញមុខឡាយវីដេអូកាលពីថ្ងៃទី ១៧យប់មិញទាំងអារម្មណ៍ឆេះឆួលដោយមានទាំងការអុជធូបស្បថស្បែទៀតផង ។ គេចាំបានថា គឹម លីហ្សា និងតារាសម្តែងក៏ដូចជាអ្នកនិពន្ធ សយ រតនា បានរួមការងារជាមួយគ្នាមួយរយៈ តែដោយសារមានបញ្ហាអ្នកទាំងពីរក៏បានងាកមកធ្វើការងារផលិតវីដេអូរៀងខ្លួន ។
ស្រាប់តែថ្មីៗនេះលោក សយ រតនា បានបង្ហោះសារជាបន្តបន្ទាប់នៅក្នុងបណ្តាញសង្គមថា«រឿងថ្មីស្រីល្មោភកាមឆាប់ៗនេះតួស្រីផឹកស្រវឹងរោលរាលស៊ីមិនរើសមុខ#មីឆ្កែ «មិនមែនកណ្ដុរទេ គឺឆ្កែកូពី Conceptរឿងខ្ញុំធ្វើអី?ខ្ញុំសួរ?»។ អ្វីដែលកត់សម្គាល់ទោះលោក សយ រតនា មិនបានបង្ហាញឈ្មោះនៅក្នុងការបង្ហោះសាររបស់ខ្លួនក្តី តែ គឹម លីហ្សា បានឡាយវីដេអូទាំងខឹងសម្បារថាលោក សយ រតនា និយាយសំដៅរូបនាងគ្រាន់តែមិនបាននិយាយចំ។ គឹម លីហ្សា បានកាន់ធូបស្បថស្បែថានាងមិនមែនជាស្ត្រីថោកទាបប្រភេទនេះទេហើយនាងក៏មិនបានលួច Concept របស់អ្នកណាដែរ ?
ដើម្បីឱ្យកាន់តែច្បាស់ស្វាមី គឹម លីហ្សា បានចេញមុខបញ្ជាក់ភាពស្អាតស្អំរបស់ភរិយាដោយបានបង្ហោះសារថា «ទោះប្រពន្ធខ្ញុំជាមនុស្សកាច ឆ្នាស់ ឆាប់ខឹង ឆែវឆាវបន្តិច តែខ្ញុំជាប្តីហ៊ានធានាអះអាងថា ប្រពន្ធខ្ញុំជាមនុស្សស្រី ស្មោះត្រង់ ថ្លៃថ្នូរ មិនមែនប្រភេទស្រី អាវ៉ាសែ ដេីរលេងរញ៉េរញ៉ៃរ រឺក៏ដែលប្រព្រឹត្តអំពើថោកទាបអោយក្រុមគ្រួសារនោះទេ 13ឆ្នាំដែលខ្ញុំចាប់ដៃគាត់ អ្នកឯងស្គាល់ប្រពន្ធខ្ញុំ3ខែសោះអ្នកឯងហ៊ានប្រើពាក្យបែបនេះដាក់គាត់ ប្រពន្ធខ្ញុំជាមនុស្សស្រីដ៏ល្អសំរាប់គ្រួសារ និង បងប្អូនញាតិមិត្ត»៕