header ads

Sponsor

សុខៗតារាចម្រៀងដែលជាកូនច្បងនៅក្នុងគ្រួសារត្រកូល ខាត់ អ្នកនាង ខាត់ សុឃីម បានបង្ហោះសារយ៉ាងចាក់ដោតដែលរៀបរាប់ពីចរិកស្ត្រីអឿនិងអួតអាងនៅក្នុងសង្គមនាពេលបច្ចុ ប្បន្ន ។ ប៉ុន្តែយ៉ាងណាតារារូបនេះបានប្រាប់ថានាងបង្ហោះដើម្បីឱ្យមនុស្សនៅក្នុងគ្រួសាររបស់ខ្លួនដឹងមិនបានសំដៅឬដៀមដាមលែងខាយដាក់នរណានោះឡើយ។ 

ក្រៅពីចែករំលែករូបភាពនៅក្នុងជីវិតឯកជនក៏ដូចជាសកម្មភាពផ្សេងៗរបស់ខ្លួនឱ្យអ្នកគាំទ្របានឃើញនោះសុខៗតារាចម្រៀងចាស់វស្សា ខាត់ សុឃីម បានបង្ហោះសារដែលមានសំណេរយ៉ាងចាក់ដោតថា«ប្តីដែលយើងរើសខ្លួនឯងគួរតែទទួលយកចរិកស្រីនគាត់ខ្លះព្រោះយើងរើសមនុស្សមកធ្វើប្តីមិនមែនទេវតាទេស៊ីស ងាកលែងៗគិតតែពីក្តីសុខខ្លួនឯងភ្លេចគិតដល់ក្តីសុខកូនអាណិតគ្នាផងនេះគឺជាចរិកស្ត្រីអឿ អួត អាង ក្នុងសង្គមសព្វថ្ងៃ😢។ សំណេររបស់ ខាត់ សុឃីម ក៏ទទួលបានការពេញចិត្តនិងគាំទ្រពីសំណាក់ប្រិយមិត្តជាអ្នកលេងបណ្តាញសង្គម ។ ជាមួយគ្នានោះក៏មានការបញ្ចេញមតិវែកញែកចំពោះរឿងនេះជាច្រើន។ 

ដើម្បីកុំឱ្យមានការភ័ន្តច្រឡំថាខ្លួននិយាយដៀមដាមឬសំដៅទៅបុគ្គលណាម្នាក់នោះមុននេះបន្តិច ខាត់ សុឃីម បានរៀបរាប់បន្ថែមថា «បងសូមអភ័យទោសដល់ប្អូនៗ ១ចំនួន ដែលប្រឹងចូលមកខមមិនបញ្ចេញមតិយ៉ាងច្រើន ហើយមិនបានយល់ន័យដែលបងផុស (ពេលខ្លះខ្ញុំផុសដើម្បីអោយមនុស្សក្នុងគ្រួសាររបស់ខ្ញុំគាត់បានដឹង)ក៏ប្អូនៗយកទៅធ្វើជាការបញ្ចេញមតិផ្សេងៗ នៅក្នុង acc ផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្លាចហើយសម័យFB»។

ទោះបីជាយ៉ាងនេះក្តីអ្នកលេងបណ្តាញសង្គមជានារីភាគច្រើនបានពេញចិត្តជាមួយការលើកឡើងរបស់អ្នកនាង ខាត់ សុឃីម ព្រោះថាបច្ចុប្បន្នឃើញមានបែបនេះច្រើន តែអ្នកខ្លះក៏ធ្វើដើម្បីសម្តែងឱ្យការរកស៊ីតាមអនឡាញរបស់ខ្លួនផ្ទុះជាដើម៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post