header ads

Sponsor

ចុងក្រោយនេះរឿងរ៉ាររបស់ក្រុមគ្រួសារអ្នកនាង ស្រីអូន និងក្រុមគ្រួសារខាងអតីតស្វាមីបានកម្រើកឡើងវិញនៅក្នុងបណ្តាញសង្គម។ ក្រោយពីអ្នកនាង ស្រីអូន បានចេញមុខឡាយវីដេអូបង្ហាញពីរឿងរ៉ាវមួយចំនួននៅក្នុងបុរី បុស្បា ។អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះប្អូនថ្លៃរបស់ អ្នកនាង ស្រីអូន បានបង្ហោះសារនៅក្នុងគណនីយហ្វេសប៊ុកដោយសុំឱ្យ ស្រីអូន យកកូនស្រីតូច ទៅលេងជាមួយលោកយាយដែលជាម្តាយរបស់អតីតស្វាមី ឈាង រ័ត្ន ។

គេចាំបានថាថ្មីៗនេះអ្នកនាង ស្រីអូន បានអរគុណដល់សាច់ថ្លៃរបស់ខ្លួនដោយលើកឡើងថាកាត់ទឹកមិនដាច់កាត់សាច់មិនបានហើយអ្នកនាងរំពឹងថាកូនស្រីតែមួយរបស់ខ្លួនធំឡើងនឹងមានមាមីងល្អៗជួយប្រៀនប្រដៅ ។ ប៉ុន្តែយ៉ាងណាការលើកឡើងរបស់អ្នកនាង ស្រីអូន ត្រូវបានភរិយារបស់លោក ឈាង ណារីន ដែលមានឈ្មោះថា នីសា បានតបវិញថា

«សំណេរដែរខ្ញុំផុសមិនសំដៅទៅអូនតូចទេបងស្រីអូនខ្ញុំផុសនិយាយទៅកាន់កូនបងជីដូនមួយខ្ញុំទេខ្ញុំមិនហ៊ាននិយាយចឹងដាក់ក្មួយតូចទេព្រោះខ្ញុំដឹងថាបងស្រីអូនពូកែចឹងនឹងចិញ្ចឹមកូនបានល្អណាស់សមត្តភាពត្រឹមខ្ញុំមិនមានសិទ្ធិអីថាចឹងទេបងស្រីអូនតែក្ដីស្រលាញ់ខ្ញុំចំពោះក្មួយគឺស្រ ឡាញ់អាណិត ក្ដីស្រឡាញ់មិនប្រែប្រួលទេដល់ក្មួយខ្ញុំធំខ្ញុំចង់អោយបងស្រីអូននាំស្រីតូចមកលេងម៉ែម៉ែនឹកអូនតូច ហើយគាត់ខានជួបបងស្រីអូនយូរឆ្នាំដែរហើយលឺថាប្រហែល5ខែ6ខែមុនគាត់ឆាតទៅបងខលទៅបង តែបងស្រីប្រហែលជារវល់ខ្លាំង អត់លើកលេខគាត់នឹងតបឆាតគាត់វិញទេបងស្រីទៅជួបម៉ែទៅបងគ្រួសារយើងនឹងល្អស្រីតូចនឹងបងប្អូនខាងប៉ារបស់គាត់ក៏មានភាពសិទ្ធស្នាលជាមួយគ្នា គ្រាន់តែគិតក៏រំភើបក្នុងបេះដូងដែរ»។

ជាមួយនឹងការលើកឡើងរបស់ប្អូនថ្លៃគេមិនទាន់ឃើញអ្នកនាង ស្រីអូន តបវិញនៅឡើយទេ តែយ៉ាងណាក៏មានការរំពឹងពីសំណាក់អ្នកគាំទ្រថាថ្ងៃណាមួយគ្រួសារទាំងពីរនឹងរកដំណោះស្រាយរួមគ្នាមួយដើម្បីអាចមើលមុខគ្នាចំដើម្បីឱ្យអ្នកដែលបានចាកចេញទៅក៏ស្ងប់សុខ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post