header ads

Sponsor

ដើម្បើចូលរួមលើកកម្ពស់សេវាសុខភាពរបស់កុមារ និងអបអរសាទរពិធីសម្ពោធជាផ្លូវការនូវផ្លូវជិះកង់ និង​រត់ម៉ារ៉ាតុងចម្ងាយជាង ២គីឡូម៉ែត្រ ក្នុងគម្រោងអភិវឌ្ឍលំនៅឋានរបស់ខ្លួនដំបូងគេក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន ប៉េង ហួត គ្រុប ឧបត្ថម្ភទឹកប្រាក់ចំនួន ១០ម៉ឺន ដុល្លារ អាមេរិក ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តរបេសកកម្មជួយដល់កុមារកម្ពុជា នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។  

ផ្លូវការផ្លូវជិះកង់ និងរត់ម៉ារ៉ាតុងនេះមានបណ្ដោយ ២,២០០ ម៉ែត្រ និងទទឹង ៧ ម៉ែត្រ ក្នុងនោះគម្លាតប្រវែងកង់ ១.៥ ម៉ែត្រ ដែលស្ថិតនៅក្នុងគម្រោងមេទី២ បុរីប៉េង ហួត ហ្រ្គេនស្តា ផ្លាទីនីម អេកូ ខូលិកសិន ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ អភិវឌ្ឍលើផ្ទៃដី ១៥០ហិកតា ក្នុងនោះ ៤០% ផ្ដោតលើធម្មជាតិបៃតង ខណៈផ្លូវនេះនឹងចូលរួមចំណែកលើកកម្ពស់វិស័យកីឡា និងផ្ដល់ជាអត្ថប្រយោជន៍កីឡាដើម្បីសុខភាព សម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅទាំងក្នុង និងក្រៅគម្រោងបុរី ប៉េង ហួត (បឹងស្នោ) រួមទាំងសាធារណជនផងដែរ។  ​

ថ្លែងនៅក្នុងពិធីសម្ពោធផ្លូវជិះកង់ និង រត់ម៉ារ៉ាតុង លោកជំទាវ ហុង ដានី អគ្គនាយិកា របស់ក្រុមហ៊ុន បុរី ប៉េង ហួត បានលើកឡើងថា  “ផ្លូវជិះកង់   និងរត់ម៉ារ៉ាតុង   នេះអភិវឌ្ឍឡើងមិនត្រឹមតែចូលរួមលើកកម្ពស់ហេដ្ឋារចនាសម្ពន្ធបៃតងក្នុងគម្រោង ហ្រ្គេនស្តា  ផ្លាទីនីម   អេកូ  ខូលិកសិន   ទាំងមូលឱ្យស្រស់ស្អាតប៉ុណ្ណោះទេ   ហើយថែមទាំងចូលរួមចំណែកលើកកម្ពស់វិស័យកីឡា និងសុខុមាលភាពសាធារណៈផងដែរ។ ជាពិសេសផ្លូវជិះកង់  និង   រត់ម៉ារ៉ាតុង ដ៏ស្រស់ស្អាតនេះ នឹងនាំមកនូវបទពិសោធន៍ថ្មីសម្រាប់កីឡាជិះកង់ និងរត់ប្រណាំងផ្សេងៗ ហើយផ្លូវនេះចាប់ផ្ដើមទទួលស្វាគមន៍សម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាផ្សេងៗដូចជា កីឡាជិះកង់ និងរត់ប្រណាំងផ្សេងៗ ចាប់ពីពេលនេះតទៅផងដែរ។”

លោកជំទាវបានបន្ថែមថា ផ្លូវជិះកង់ និង រត់ម៉ារ៉ាតុង រួមទាំងការបរិច្ចាគថវិកាដល់មូលនិធិគន្ធបុប្ផាកម្ពុជានេះ  គឺជាផ្នែកមួយស្ថិតក្នុងបង្គោលទី៣  នៃការងារសង្គមរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលអាទិភាពការងារសង្គមទាំង៣នេះ ក៏ស្របទៅនឹងគោលដៅនិរន្តភាពនៃអង្គការសហប្រជាជាតិផងដែរ ពោលគឺ៖ ការងារ អប់រំ បរិស្ថាន និង​ សង្គម។  

ក្នុងឆ្នាំ២០២៣ នេះគម្រោង បុរី ប៉េង ហួត ហ្រ្គេនស្ដា ផ្លាទីនីម (បឹងស្នោ) ទទួលលបានដៃគូសហការរៀបចំព្រឹត្តិការណ៍កីឡាជាច្រើន ជាពិសេសគឺព្រឹត្តិការណ៍រត់ប្រណាំងក្នុងន័យសប្បុរសធម៌ រត់ដើម្បីលើកកម្ពស់សុខភាព រួមទាំងការរត់ដើម្បីផ្សព្វផ្សាយពីការយល់ដឹង និងលើកម្ពស់ការងារសង្គមផ្សេងៗដោយមានអ្នកចូលរួមរត់សរុបប្រមាណ ៤,៦០០នាក់។

សូមបញ្ជាក់ថា ក្រុមហ៊ុន ប៉េង ហួត គ្រុប ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនប្រតិបត្តិមេត្រីភាពបរិស្ថាន ដែលគ្រប់គម្រោងលំនៅឋានមានដើមឈើរាប់ម៉ឺនដើម សួនកម្សាន្តផ្កាចម្រុះពណ៌ និងហេដ្ឋារចនាសម្ព័ន្ធបៃតងធំទូលាយ​ ហើយក៏ជាគោលដៅទាក់ទាញទេសចរណ៍ទាំងក្នុង និងក្រៅស្រុកផងដែរ។ គម្រោង ហ្គ្រេនស្តាផ្លាទីនីម របស់ បុរី ប៉េង ហួតដែលមានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ១ក្នុងខណ្ឌច្បារអំពៅមានផ្ទៃដីសរុបជិត៤០០ហិកតាជាមួយហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខាសម្បូរបែបដូចជាផ្សារទំនើប សាលារៀនអន្តរជាតិ ក្លឹបហាត់ប្រាណនិងវាយកូនហ្គោល សួនកម្សាន្ត ភីអេច យូរ៉ូផាក (PH Euro Park) ភោជនីយដ្ឋាន និងហាងទំនិញ។ល។ ដែលធ្វើឱ្យគម្រោងនេះក្លាយជាគម្រោងលំនៅឋានដែលធំនិងសម្បូរបែបជាងគេក្នុងប្រទេសកម្ពុជា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post